ព័ត៌មានអន្តរជាតិ

អាល់ប៊ុមថ្មីរបស់កំពូលតារាចម្រៀង នាង Jennie របស់ក្រុម BLACKPINK រងការរិះគន់ពីការលួចចម្លងបទចម្រៀងយ៉ាងច្រើន  

កូរ៉េខាងត្បូង៖យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា កំពូលតារាចម្រៀង Jennie សមាជិកក្រុមតារាចម្រៀងនារី កូរ៉េខាងត្បូង BLACKPINK ត្រូវបានរងការរិះគន់ថា បានលួចចម្លងយ៉ាងច្រើនពីអ្នកលេងអ៊ីនធើណេត ជាមួយនឹងការចេញផ្សាយវីដេអូ Teaser អាល់ប៊ុមថ្មីរបស់នាង។

ថ្មីៗនេះកំពូលតារាចម្រៀង នាង Jennie បានប្រកាសពីការចេញអាល់ប៊ុម FALLEN ANGEL។ ការប្រកាសដំបូងបានបង្កឲ្យមានរិះគន់យ៉ាងខ្លាំង។ នៅថ្ងៃទី ២៦ ខែសីហា នាង Jennie បានចែករម្លែកផ្ទាំងរូបភាព Teaser រួមជាមួយនឹងព័ត៌មានសម្រាប់ការកុម្ម៉ង់ទុកជាមុននៃអាល់ប៊ុម។

យ៉ាងណាក៏ដោយ នៅពេលផ្ទាំងរូបភាពត្រូវបានចែករម្លែក វាត្រូវបានរិះគន់ពីបទលួចចម្លងយ៉ាងច្រើន ខណៈអ្នកលេងអ៊ីនធើណេត ជាច្រើនបានរកឃើញថា សមាសភាព និងពណ៌ស្រដៀងនឹងបទ Supernatural and Spiritual Ascension របស់ Ariana Grande ពីក្រុមតន្រ្តី Cherie Amour៕

Most Popular

To Top