សិល្បៈ និង កម្សាន្ត

វីដេអូចម្រៀងថ្មី របស់តារាចម្រៀង នាង Lisa សមាជិក BLACKPINK ទទួលបានការសើចចំអកយ៉ាងខ្លាំង

កូរ៉េខាងត្បួង៖វីដេអូចម្រៀងថ្មី របស់តារាចម្រៀង នាង Lisa សមាជិកក្រុមតារាចម្រៀងនារីកូរ៉េខាងត្បួង BLACKPINK សម្រាប់ការចេញបទចម្រៀងថ្មី របស់នាងត្រូវបានអ្នកលេង អ៊ីនធើណេតសើចចំអក និងរិះគន់យ៉ាងខ្លាំង បន្ទាប់ពីបទនេះត្រូវបានចែករម្លែកតាមប្រព័ន្ធអ៊ីនធើណេត យោងតាមការចេញផ្សាយ ពីគេហទំព័រ koreaboo ។

ថ្មីៗនេះនាង Lisa បានប្រកាសពីការចេញ EP របស់នាងជាមួយនឹងបទចម្រៀងដំបូង “SaWaDika” ដែលគ្រោងនឹងចេញនៅខែក្រោយ។ ថ្មីៗនេះ បំណែកមួយនៃបទចម្រៀងនេះត្រូវបានចែករម្លែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

យ៉ាងណាក៏ដោយ នៅពេលដែលអ្នកគាំទ្រជាច្រើន Like បទចម្រៀងនេះ អ្នកលេងអ៊ីនធើណេតបានវាយប្រហារវាដោយការរិះគន់ និងប្រតិកម្មយ៉ាងខ្លាំង។

អ្នកខ្លះគិតថា ទំនុកច្រៀងស្តាប់ទៅគួរឲ្យអស់សំណើច ហើយថែមទាំងហៅនាង Lisa ថា “មនុស្សស្រឡាញ់ខ្លួនឯង” ទៀតផង ព្រោះពួកគេបានត្អូញត្អែរអំពីតារារូបនេះ ដោយប្រើបុគ្គលិកលក្ខណៈ “LALISA” ដូចគ្នា ។ សារជាច្រើន ដែលមានការរិះគន់ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយមានការ Like និងមតិយោបល់រាប់ពាន់ពីអ្នកដទៃ ដែលយល់ស្របនឹងចំណុចរបស់ពួកគេ៕

Most Popular

To Top