សិល្បៈ និង កម្សាន្ត

អ្នកគាំទ្រ ហ្វីលីពីនរិះគន់ YG Entertainment ដែលដកនាង Rami សមាជិកក្រុម BABYMONSTER បេសកកម្ម

ហ្វីលីពីន៖កាលថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២៥ ក្រុមហ៊ុនកម្សាន្តយក្សកូរ៉េខាងត្បូង YG Entertainment ធ្លាប់បាន ប្រកាសថា តារាចម្រៀងនាង Rami សមាជិកក្រុមតារាចម្រៀង នារី BABYMONSTER នឹងឈប់សម្រាកមួយរយៈ ដោយសារមានបញ្ហាសុខភាពរបស់នាង បង្កឲ្យមានរិះគន់ក្តៅគគុក លើបណ្តាញសង្គមពីអ្នកគាំទ្រនាង។

ចាប់តាំងពីពេលនោះមក អ្នកគាំទ្របានរង់ចាំព័ត៌មានថ្មីៗអំពីការវិលត្រឡប់មកវិញរបស់នាង ទោះបីជាព័ត៌មានផ្លូវការមិនទាន់ច្បាស់លាស់ក៏ដោយ។ នាង Rami ត្រូវបានគេប្រទះឃើញ នៅខែសីហា ឆ្នាំ ២០២៦ ជាលើកដំបូងក្នុងរយៈពេលជាងមួយឆ្នាំ ដែលនាំឲ្យមានការសង្ស័យកាន់ តែច្រើនអំពីស្ថានភាពរបស់នាងជាមួយក្រុម។

ឥឡូវនេះ អ្នកគាំទ្របានធ្វើការរិះគន់ចំពោះការព្រួយបារម្ភមួយទៀតដែលពាក់ព័ន្ធនឹងវត្តមាននាង Rami។ នាថ្ងៃទី ៦ ខែកញ្ញា អ្នកគាំទ្រនៅប្រទេសហ្វីលីពីនសម្រាប់ក្រុមនេះបានចែករម្លែកពីភាពជោគជ័យនៃគម្រោងអ្នកគាំទ្ររបស់ពួកគេ ជានំខេកដែលបានផ្ញើទៅក្រុម។ សមាជិកបានចែករម្លែកថា នំខេកត្រូវបានទទួលដែលជាគម្រោងជោគជ័យមួយ។

ទោះជាយ៉ាងណាក៏ដោយ វាហាក់ដូចជាមានសំណួរមួយចំនួនត្រូវបានសួរអំពីនំខេកដែលមានតែតារាស្រី៦ រូបប៉ុណ្ណោះ ដោយអ្នកគាំទ្របានចែករម្លែកថា ដំបូងឡើយមានផែនការត្រូវបង្ហាញវត្តមានទំាង ៧រូប ប៉ុន្តែអ្នកគ្រប់គ្រងក្រុមបានស្នើសុំឲ្យដកនិមិត្តសញ្ញារបស់នាង Rami ចេញ។

ជាការឆ្លើយតប អ្នកគាំទ្របានចែករម្លែកកំហឹងរបស់ពួកគេចំពោះការអសកម្មជាបន្តបន្ទាប់របស់ក្រុមហ៊ុនកម្សាន្តយក្សកូរ៉េខាងត្បូង YG Entertainment និងសញ្ញាចម្រុះដែលពាក់ព័ន្ធនឹងនាង Rami៕

Most Popular

To Top