កូរ៉េខាងត្បូង៖យោងតាមការបង្ហោះនៅលើបណ្តាញ សង្គមរបស់តារាចម្រៀង ជនជាតិញូហ្សេឡែន-កូរ៉េខាងត្បូង នាង Rosé ដែលជាសមាជិកក្រុមចម្រៀងនារីកូរ៉េខាងត្បូង Blackpink នឹងចេញផ្សាយបទចម្រៀងថ្មី ដែលមានចំណងជើងថា “new trick” នៅថ្ងៃទី ១៨ ខែកញ្ញា នេះយោងតាមការ ចេញផ្សាយពីគេហទំព័រ koreajoongangdaily ។
វីដេអូចម្រៀងនេះត្រូវបានថតទាំងស្រុង ដោយប្រើទូរស័ព្ទ iPhone 18 Pro ដែលទើបនឹងចេញលក់ថ្មីៗនេះ។ ការផលិតវីដេអូនេះគឺជាផ្នែកមួយនៃយុទ្ធនាការ “Shot on iPhone” របស់ក្រុមហ៊ុន Apple ហើយវីដេអូចម្រៀងដែលដឹកនាំដោយ Dave Meyers
រូបភាពដែលបានបង្ហាញថ្មីៗនេះរួមមាន នាង Rosé កំពុងកាន់ស្ករគ្រាប់រុំដោយក្រដាសពណ៌ ក្រហមស្រងូតមានសរសេរពាក្យថា “New Trick” ខណៈពេលដែលមានសំឡេង ដែលហាក់ដូចជាផ្នែកមួយ នៃបទចម្រៀងថ្មីនេះកំពុងចាក់នៅផ្ទៃខាងក្រោយ។
លោក Dave Meyers ជាអ្នកដឹកនាំវីដេអូចម្រៀងនេះ ។ កាលពីមុន Meyers ធ្លាប់បានសហការជាមួយតារាចម្រៀងរូបនេះ ក្នុងការផលិតវីដេអូចម្រៀងសម្រាប់បទ “Jump” ឆ្នាំ ២០២៥ របស់ក្រុម Blackpink។
នាង Rosé បានចេញផ្សាយ បទចម្រៀងល្បីៗដូចជា “Toxic til the end” និង “APT.” ក្នុងអាល់ប៊ុមទោលពេញ លេញដំបូងរបស់នាងដែលមានចំណងជើងថា “Rosie” កាលពីឆ្នាំ ២០២៤។ តារាចម្រៀងរូបនេះបានចាប់ ផ្តើមអាជីពជាសមាជិកក្រុម Blackpink នៅឆ្នាំ ២០១៦ ក្រោមការគ្រប់គ្រងរបស់ផលិតកម្ម YG Entertainment។ ក្រុមនេះត្រូវបានគេស្គាល់តាមរយៈបទចម្រៀងដូចជា “As If It’s Your Last” (ឆ្នាំ ២០១៧), “Lovesick Girls” (ឆ្នាំ ២០២០) និង “Pink Venom” (ឆ្នាំ ២០២២)៕
