ព័ត៌មានអន្តរជាតិ

អ្នកដឹកនាំការលើកទឹកចិត្ត ជនជាតិកូរ៉េម្នាក់ ទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងរូបរាងដ៏ស្រស់ស្អាតឥតខ្ចោះរបស់នាង

ស្វីស ៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា អ្នកដឹកនាំការលើកទឹកចិត្តជនជាតិកូរ៉េខាងត្បូងនាង Lee Da Hye បានបង្ហាញរូបរាងដ៏ស្លីម និងសាច់ដុំពោះដ៏ស្រស់ស្អាតរបស់នាង នៅចំកណ្តាលទេសភាពដ៏ស្រស់ត្រកាលនៃប្រទេសស្វីស ធ្វើឲ្យនាងទទួលបានការចាប់ចំណាប់អារម្មណ៍យ៉ាងខ្លាំងលើបណ្តាញសង្គម។

ថ្មីៗនេះ រូបភាពជាច្រើនសន្លឹកដែលថតក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ប្រទេសស្វីស ត្រូវបានបង្ហោះនៅលើ បណ្តាញសង្គម Instagram ដោយអ្នកដឹកនាំការលើកទឹកចិត្តនាង Lee Da Hye។

រូបភាពមួយសន្លឹកដែលបានបង្ហោះនោះ នាង Da Hye Lee បានឈរលើកដៃឡើងលើក្បាល ដោយស្លៀកអាវពណ៌ខ្មៅខ្លី គ្មានដៃ និងខោពណ៌ប្រផេះ នៅចំពីមុខទេសភាពធម្មជាតិដ៏ស្រស់ស្អាតនៃជួរភ្នំ Alps។

សាច់ដុំពោះដ៏ស្រស់ស្អាតដែលអាចមើលឃើញយ៉ាងច្បាស់នៅក្រោមអាវខ្លីនោះ រួមជាមួយនឹងចង្កេះដ៏តូចច្រឡឹងដែលមើលទៅហាក់ដូចជាអាចក្តាប់បានដោយដៃម្ខាង បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង។

រូបភាពមួយសន្លឹកទៀត នាងបានបង្ហាញសម្រស់ដ៏ស្រស់ស្អាតរបស់នាង ខណៈពេលកំពុងកាន់ភេសជ្ជៈ និងស្លៀកអាវពណ៌ប្រផេះគ្មានដៃ នៅខាងក្នុងកាប៊ីនរថភ្លើងខ្សែកាប។ ទោះបីជានាងមានរូបរាងដ៏ល្អឥតខ្ចោះដោយគ្មានជាតិខ្លាញ់លើសក៏ដោយ ក៏ការដែលនាងបានពណ៌នាខ្លួនឯងយ៉ាងរីករាយថា ជា “បុរសមានសាច់ដុំ” បានធ្វើឲ្យអ្នកគាំទ្ររបស់នាងញញឹមពេញចិត្ត។

អ្នកគាំទ្រនៅតែបន្តបង្ហាញការកោតសរសើរយ៉ាងខ្លាំងចំពោះរូបរាងដ៏រឹងមាំ និងមានសុខភាពល្អរបស់នាង ដែលផ្ទុយស្រឡះពីសម្រស់ដ៏ទន់ភ្លន់ និងស្រស់ស្អាតរបស់នាង។

នាង Lee Da Hye កើតនៅឆ្នាំ ១៩៩៩ បច្ចុប្បន្ននេះកំពុងទទួលបានការ ចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងនាមជាអ្នកដឹកនាំការលើកទឹកចិត្ត សម្រាប់ក្រុមបេស្បលអាជីព Wei Chuan Dragons នៅតៃវ៉ាន់ ដោយនាងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនៅតំបន់ បន្ទាប់ពីសកម្មភាពរបស់នាងក្នុងប្រទេសកូរ៉េ៕

Most Popular

To Top