សិល្បៈ និង កម្សាន្ត

រូបរាងដ៏ស្គមស្គាំងស្បែកជាប់ឆ្អឹង​ របស់តារាសម្តែងស្រី Ahn Eun Jin រងការរិះគន់យ៉ាងខ្លាំងលើបណ្តាញសង្គម

កូរ៉េខាងត្បូង៖យោងតាមការចេញ ផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា រូបរាងដ៏ស្គមស្គាំងស្បែកជាប់ឆ្អឹង របស់តារាសម្តែងស្រីល្បីឈ្មោះជនជាតិកូរ៉េខាងត្បូង Ahn Eun Jin នៅពេលបង្ហាញខ្លួនជាសាធារណៈនាពេលថ្មីៗនេះ បានក្លាយជាប្រធានបទដ៏ក្តៅគគុក ដោយសារតែរាងកាយរបស់នាងមើលទៅស្គមស្គាំងស្បែកជាប់ឆ្អឹងជាងមុនយ៉ាងខ្លាំង។

តារាសម្តែងរូបនេះ ដែលកំពុងសម្តែងក្នុងរឿងភាគកូរ៉េចំណងជើងថា “A Love Other Than Yours” បានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍សន្និសីទសារព័ត៌មានសម្រាប់រឿងនេះនៅទីក្រុងសេអ៊ូល ដោយស្លៀកឈុតរ៉ូបពណ៌ខ្មៅដ៏ស្រស់ស្អាត។
សម្លៀកបំពាក់នេះបានបង្ហាញឲ្យឃើញយ៉ាងច្បាស់នូវរាងកាយដ៏ស្គមរបស់នាង ជាពិសេសគឺផ្នែកដៃ និងស្មាដែលមើលទៅឃើញសាច់ដុំ និងឆ្អឹងច្បាស់ជាងមុន។

ទោះជាយ៉ាងណាក៏ដោយ រូបរាងរបស់នាងបានទាក់ទាញការចាប់អារម្មណ៍ក្នុងន័យអវិជ្ជមាន ដោយអ្នកខ្លះលើកឡើងថា នាងមិនមានរូបសម្រស់សាកសមនឹងតួនាទីជាតួឯកស្រីនោះទេ ខណៈអ្នកខ្លះទៀតយល់ថា រូបរាងរបស់នាងមិនស៊ីគ្នានឹងតួឯកប្រុសគឺលោក Seo Kang Joon ឡើយ។

ស្របពេលជាមួយគ្នានេះដែរ កាលពីពេលថ្មីៗនេះ Ahn Eun Jin ក៏បានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវស្នេហាជាមួយសមាជិកម្នាក់របស់ក្រុមតារាចម្រៀងបុរសកូរ៉េខាងត្បូង BTS ផងដែរ៕

Most Popular

To Top