កូរ៉េខាងត្បូង៖យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ការរិះគន់ថ្មីៗជុំវិញរូបរាងរបស់តារចម្រៀង នាង Haewon សមាជិកក្រុមតារាចម្រៀងនារី NMIXX នៅព្រលានយន្តហោះ បានបង្កឲ្យមានការសង្ស័យយ៉ាងខ្លាំងថា នាងបានតមអាហារយ៉ាងតឹងរ៉ឹង ឬបានធ្វើការវះកាត់កែសម្ផស្សរបស់នាង។
នាថ្ងៃទី ១១ ខែកញ្ញា ក្រុមតារាចម្រៀងនារី កូរ៉េខាងត្បូង NMIXX បានមកដល់ព្រលានយន្តហោះ Incheon ដើម្បីត្រៀមខ្លួនសម្រាប់កាលវិភាគការងារនៅក្រៅប្រទេស ហើយរូបភាពរបស់នាង Haewon ក៏ត្រូវបានគេចែករម្លែកនៅលើបណ្តាញអ៊ីនធើណេត។
ទោះជាយ៉ាងណាក៏ដោយ រូបភាពមួយសន្លឹកដែលថតដោយអ្នកសារព័ត៌មាន បានបង្កឲ្យមានការរិះគន់ និងការសង្ស័យជាច្រើនផ្តោតទៅលើតារាស្រីរូបនេះ។
នៅពេលរូបភាពនេះត្រូវបានចែករម្លែកដោយស្ថាប័នព័ត៌មានមួយ ជាមួយនឹងចំណងជើងថា «មុខរបស់នាងហាក់ដូចជាតូចជាងមុនពាក់កណ្តាល បន្ទាប់ពីការតមអាហារយ៉ាងតឹងរ៉ឹង» អ្នកលេងអ៊ីនធើណេតបានរិះគន់លើរូបរាងរបស់នាង ដោយអ្នកខ្លះថែមទាំងអះអាងថា នាង Haewon បានធ្វើការវះកាត់កែសម្ផស្ស និងនិយាយថា នាងមើលទៅស្អាតជាងមុនទៅទៀតនៅពេលមុននេះ៕ https://www.koreaboo.com/news/nmixx-haewon-dieting-surgery-allegations/
