សិល្បៈ និង កម្សាន្ត

នាង Lisa សមាជិកក្រុម BLACKPINK ទទួលរងការរិះគន់យ៉ាងខ្លាំង ក្នុងព្រឹត្តិការណ៍របស់ BVLGARI

កូរ៉េខាងត្បូង៖យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា បង្ហាញរូបរាងសិចស៊ីរបស់តារាចម្រៀង នាង Lisa សមាជិកក្រុម BLACKPINKក្នុងព្រឹត្តិការណ៍របស់ម៉ាកយីហោមួយនាពេលថ្មីៗនេះ បានក្លាយជាប្រធានបទនៃការរិះគន់យ៉ាងខ្លាំងក្លា ចំពេលមានការលើកឡើងពីការសង្ស័យថា នាងបានវះកាត់កែសម្ផស្ស។

ស្របពេលដែលមានការរិះគន់ ឬការសង្ស័យអំពីការវះកាត់កែសម្ផស្ស តារាស្រីរូបនេះបានទទួលរងនូវរលកនៃការរិះគន់យ៉ាងខ្លាំងចំពោះរូបរាងរបស់នាងនៅក្នុងព្រឹត្តិការណ៍នានា។ ថ្មីៗនេះនាង Lisa បានចូលរួមក្នុងព្រឹត្តិការណ៍មួយរបស់ BVLGARI ហើយរូបថតរបស់នាងត្រូវបានគេចែករម្លែកនៅលើបណ្តាញសង្គម។

នៅពេលដែលរូបភាពទាំងនោះត្រូវបានបង្ហោះ នាង Lisa បានទទួលរងការរិះគន់យ៉ាងខ្លាំងក្លាទៅលើរូបរាងសិចស៊ីរបស់នាង ត្រូវបានគេភ្ជាប់ទៅនឹងការសង្ស័យអំពីការវះកាត់កែសម្ផស្សកាលពីពេលកន្លងទៅ ៕

Most Popular

To Top