ប្រកួតលីគកំពូលអង់គ្លេសយប់មិញនេះម្ចាស់ផ្ទះ Leeds UTD ធ្វើបានល្អខ្លាំងមែនទែនដោយអាចស៊ុតបញ្ចូលទីក្រុមភ្ញៀវដល់ទៅ៤គ្រាប់យកបាន៣ពិន្ទុងាយៗ។
គ្រាប់បាល់លទ្ធផល៤ទល់នឹង១បានធ្វើឲ្យ Leeds មានពិន្ទុសរុប៨ពិន្ទុសរុបសប្តាហ៍នេះឈរនៅលេខរៀងកំពូលលេខ៣ក្នុងតារាងលីគអង់គ្លេសតាមពីក្រោយ Man City និង Arsenal ដែលមាន១២ពិន្ទុដូចគ្នា។
ដោយឡែក Newcastle វិញបានធ្លាក់ទៅលេខរៀងទី១២មាន៥ពិន្ទុក្នុងដៃប៉ុណ្ណោះ។
គ្រាប់បាល់ដំបូងកើតឡើងតាំងពីនានទីទី៣២ដោយបាល់បញ្ចូលទីខ្លួនឯងរបស់កីឡាករ Newcastle កីឡាករ Miley និងបន្តបន្ទាប់ដោយ Bogle នាទីទី៣៤
ដោយ Lewin នាទីទី៤៥បូក១និង Okafor នាទីទី៥៩ខណៈដែល Newcastle តាមវិញបាន១គ្រាប់គត់នៅនាទីទី៩០ដោយកីឡាករ Toure៕
