ភ្នំពេញ ៖ មជ្ឈមណ្ឌលអភិវឌ្ឍធនធាន កីឡាជាតិកម្ពុជា នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ លោក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានអនុញ្ញាតដល់គ្រូបង្វឹក គ្រូជំនួយ និងកីឡាករការ៉ាតេជម្រើសជាតិកម្ពុជា និងជាអត្តពលិកក្រសួងមហាផ្ទៃ ចូលជួបសម្តែងការគួរសម និងសំណោះសំណាល់ មុនចេញទៅចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាទ្វីបអាស៊ី លើកទី២០ ឆ្នាំ២០២៦ (the 20th Asian Games 2026) នៅទីក្រុង Nagoya ប្រទេសជប៉ុន ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ។

លោក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានប្រសាសន៍ថា ថ្នាក់ដឹកនាំតែងតែលើកទឹកចិត្ត ដល់កីឡាករ-កីឡាការិនីរហូត ហើយការលើកទឹកចិត្តនេះ ជាការផ្តល់ថាមពលពីក្រោយ សម្រាប់ក្រុមអត្តពលិកកម្ពុជាដែលចេញដំណើរចូលរួម ការប្រកួតកម្រិតអន្តរជាតិ ។ លោកបានអំពាវនាវ ឲ្យកីឡាករ-កីឡាការិនីត្រូវតែរក្សាសុខភាព ឲ្យបានល្អមុនចេញប្រកួត ពិសេសការទទួលទានអាហារ ត្រូវយកចិត្តទុកដាក់ខ្ពស់ កុំឲ្យប៉ះពាល់ដល់សុខភាព និងបញ្ហាផ្សេងៗ ។

កញ្ញា ជា ថារី អាជ្ញាកណ្ដាលកម្រិតអន្តរជាតិ កីឡាករ ជ្រុន វីរៈបុត្រ លើវិញ្ញាសាប្រយុទ្ធប្រភេទទម្ងន់ ក្រោម ៦៧ គីឡូក្រាម កីឡាករ ថេង គឹមឈា សម្ដែងឯក្ដជន និងសម្ដែងក្រុម កីឡាករ ហូ ហេង សម្ដែងក្រុម និងកីឡាករ ឆេង ច័ន្ទដារ៉ារតនៈ សម្ដែងក្រុមរបស់ក្រសួងមហាផ្ទៃ។

សហព័ន្ធកីឡាចំបាប់កម្ពុជា ត្រៀមខ្លួនបញ្ជូនគ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីចំនួន ១៣ រូបចូលរួម“The 20th Asian Games Aichi-Nagoya 2026” នៅប្រទេសជប៉ុនរួមមាន លោក ហេង ផេង ជាគ្រូបង្វឹកក្រុមជម្រើសជាតិកីឡាការ៉ាតេកម្ពុជា លោក ដែក ភារៈ គ្រូជំនួយ លោកស្រី OMITA OLGA OMPi គ្រូជំនួយបរទេស កីឡាករ ជ្រុន វិរៈបុត្រ កីឡាករ ស្រៀវ វិរៈ កីឡាករ ថេង គឹមឈា កីឡាករ ហូ ហេង កីឡាករ ឆេង ច័ន្ទដារ៉ារតនៈ កីឡាការិនី ឆន ស្រីកា កីឡាការិនី វ៉ាន់ ចរិយា កីឡាការិនី ថាត ឆេងហ័ង កីឡាការិនី អូន ស្រីដា និងកីឡាការិនី ពុទ្ធា ស្រីណុច។


