ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន​ ត្រៀមខ្លួនរួចរាល់ក្នុងការបញ្ឈប់ការវាយប្រហារមួយចំនួន ប្រសិនបើរុស្ស៊ី​ បញ្ឈប់ការវាយប្រហារដូចគ្នា

គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ​ ហ្សេឡិនស្គី​ បានឧ្យដឹងថា អ៊ុយក្រែនត្រៀមខ្លួនរួចរាល់ក្នុងការបញ្ឈប់ការវាយប្រហារមួយចំនួន ប្រសិនបើរុស្ស៊ីធ្វើដូចគ្នា។

លោកបានសរសេរនៅលើបណ្តាញសង្គម X ថា «ប្រសិនបើដៃគូរបស់យើងត្រៀមខ្លួនធានាថា រុស្ស៊ីពិតជាបញ្ឈប់ការវាយប្រហារលើប្រព័ន្ធអគ្គិសនី ទីតាំងថាមពលផ្សេងទៀត ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងផ្លូវដឹកជញ្ជូនស្បៀងអាហាររបស់យើង នោះជាការពិតណាស់ យើងក៏ត្រៀមខ្លួនធានាការបញ្ឈប់ការវាយប្រហាររបស់យើងវិញក្នុងកម្រិតដូចគ្នានេះដែរ»។

លោកបានលើកឡើងថា ការឈប់បាញ់ដោយផ្នែកណាមួយ គួរតែមានភាពជឿជាក់ និងមានរយៈពេលវែង ហើយគួរតែបន្តអនុវត្តហួសពីពេលវេលានៃការបោះឆ្នោតរបស់រុស្ស៊ីដែលគ្រោងធ្វើឡើងនៅខែនេះ។

ទន្ទឹមនឹងនេះ លោក ហ្សេឡិនស្គី​ បានសង្កត់ធ្ងន់ថា ជម្លោះនេះត្រូវតែបញ្ចប់ ហើយវិធានការកាត់បន្ថយភាពតានតឹងដែលពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ អាចជាជំហានដំបូងឆ្ពោះទៅរកសន្តិភាព។

មុននេះនៅថ្ងៃដដែលនោះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់​ ត្រាំ​ បានលេីកឡេីងថា អ៊ុយក្រែន និងរុស្ស៊ីបានយល់ព្រមបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

Most Popular

To Top