កីឡា

Spurs ចង់បាន Icardi មកចូលរួមក្លឹបខណៈកំពុង ជួបបញ្ហាស្វែង រកគ្រាប់បាល់បញ្ចូលទី

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ក្លឹបមាន់ខ្នាយមាស Spurs កំពុងមានបំណងចង់បានខ្សែ ប្រយុទ្ធម្នាក់ទៀតនៅខែមករាខាងមុខខណៈដែល
ក្រុមកំពុងជួបវិបត្តិខ្លាំងក្នុងតំបន់ប្រយុទ្ធដោយបើករដូវកាលថ្មីនេះមិនទាន់អាចរកគ្រាប់បាល់បានច្រើនដូចការរំពឹងទុកនោះទេ។

កីឡាករ Mauro Icardi ដែលបច្ចុប្បន្នកំពុងមានឈ្មោះជាកីឡាករ ដែលមិនមានតម្លៃខ្លួននៅឡើយគឺជាកីឡាករ ដែលសំបូរបទពិសោធនឹងអាចមក ជួយក្រុមបាននេះបើ
យោងតាមប្រភពដដែលហើយក្នុង នោះគ្រូបង្វឹកលោក Roberto De Zerbi ក៏បានមើលឃើញចំណុចនេះដូចគ្នាដែរ។

យ៉ាងណាក្តីបច្ចុប្បន្នខ្សែប្រយុទ្ធជើងចាស់វ័យ៣៣ឆ្នាំរូបនេះមិនទាន់មានក្លឹបលេងនៅឡើយបន្ទាប់ពីបានសម្រេចចិត្តចាកចេញពីក្លឹបតួគី Galatasaray៕

Most Popular

To Top