ព័ត៌មានអន្តរជាតិ

សកម្មភាពថ្មីរបស់តារាចម្រៀង លោក Jungkook (BTS) ត្រូវបានភ្ជាប់ទៅនឹងពាក្យចចាមអារ៉ាមរឿងស្នេហា

កូរ៉េខាងត្បូង៖យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា តារាចម្រៀងកូរ៉េខាងត្បូង លោក Jungkook សមាជិកក្រុម BTS បានធ្លាក់ចូលទៅក្នុងរឿងចម្រូងចម្រាសពាក់ព័ន្ធនឹងពាក្យចចាមអារ៉ាមរឿងស្នេហាជាថ្មីម្តងទៀត ដោយសារតែសកម្មភាពថ្មីៗរបស់លោក។

នាថ្ងៃទី ១៧ ខែកញ្ញា ក្រុមតារាចម្រៀងបុរសកូរ៉េខាងត្បូង BTS បានមកដល់ព្រលានយន្តហោះ Incheon ដើម្បីធ្វើដំណើរទៅកាន់ទីក្រុង Las Vegas សម្រាប់ការចូលរួមក្នុងកម្មវិធី iHeartRadio Music Festival។

នៅពេលក្រុមនេះចូលទៅក្នុងព្រលានយន្តហោះ សកម្មភាពរបស់ពួកគេត្រូវបានថតទុកដោយទាំងអ្នកគាំទ្រ និងប្រព័ន្ធផ្សព្វផ្សាយ។ អ្នកគាំទ្របានកត់សម្គាល់ឃើញថា មុនពេលឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យសុវត្ថិភាព ខណៈសមាជិកផ្សេងទៀតបានដោះអាវក្រៅចេញ លោក Jungkook ហាក់ដូចជានៅតែពាក់អាវដដែល។

នៅព្រលានយន្តហោះភាគច្រើន អ្នកដំណើរជាធម្មតាត្រូវបានតម្រូវឲ្យដោះអាវក្រៅចេញមុនពេលឆ្លងកាត់ម៉ាស៊ីនស្កេន ទោះបីជាវាមិនមែនជាច្បាប់តឹងរ៉ឹងនៅគ្រប់ទីកន្លែងក៏ដោយ។

មនុស្សមួយចំនួនបានភ្ជាប់សកម្មភាពនេះទៅនឹងពាក្យចចាមអារ៉ាមរឿងស្នេហារវាងលោក Jungkook និងនាង Winter មកពីក្រុមតារាចម្រៀងនារីកូរ៉េខាងត្បូង Aespa។

ក្រៅពីរបស់របរសម្រាប់គូស្នេហ៍ផ្សេងទៀត អ្នកលេងអ៊ីនធើណេតមួយចំនួនជឿជាក់ថា អ្នកទាំង២មានស្នាមសាក់ គូស្នេហ៍នៅផ្នែកខាងក្រោយនៃដៃរបស់ពួកគេ ត្រូវបានគេចាត់ទុកថា ជាភស្តុតាងបន្តទៀតថា ពាក្យចចាមអារ៉ាមរឿងស្នេហារបស់ពួកគេគឺជារឿងពិត។

មនុស្សមួយចំនួនបានរិះគន់តារារូបនេះ ដោយលើកឡើងពីពាក្យចចាមអារ៉ាមរឿងស្នេហាឡើងវិញ និងចាត់ទុកអាកប្បកិរិយារបស់លោកថា ជាភស្តុតាងបញ្ជាក់។ ផ្ទុយទៅវិញ អ្នកគាំទ្រនៅតែបន្តការពារលោក Jungkook ដោយទាំងបដិសេធថា គ្មានស្នាមសាក់នោះទេ ហើយក៏រម្លឹកថា លោកជាមនុស្សពេញវ័យម្នាក់អាចមានទំនាក់ទំនងស្នេហាបានប្រសិនបើលោកចង់៕

Most Popular

To Top