យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករ ខ្សែការពារឆ្នើមអូទ្រីស David Alba ទំនងជានឹងត្រូវធ្វើដំនើរទៅចូលរួមក្លឹប នៅលីគកំពូលអ៊ីតាលី Udiness ក្នុងពេលឆាប់ៗនេះ។
ដំណឹងនេះធ្វើឡើងបន្ទាប់ពីកីឡាករផ្ទាល់គឺបានព្រមព្រៀង ជាពាក្យសំដីរួចទៅហើយជាមួយនឹងក្លឹបដើម្បីផ្ទេរចាកចេញពី Real Madrid យ៉ាងយូរបំផុត នៅចុងរដូវកាលនេះ។
កីឡាករវ័យ៣៤ឆ្នាំរូបនេះមិនស្ថិតនៅក្នុងផែនការក្រុម Real Madrid ក្រោមការដឹកនាំរបស់លោក Jose Mourinho ឡើយទោះបីជាមានឈ្មោះជាកីឡាករដ៏មានបទពិសោធយ៉ាងណាក្តី។
គួរឲ្យដឹងដែរថាអំឡុងពេលប្រកួត ឲ្យ Real Madrid កីឡាករ Alba ធ្វើបានសរុប១៣២ដងដោយអាច ស៊ុតបញ្ចូលទីបាន៥គ្រាប់និងជួយមិត្តរួមក្រុម
រកបាន៩គ្រាប់ផ្សេងទៀតផងដែរ៕
