កីឡា

កីឡាករ Messi ត្រៀមខ្លួន សម្រាប់ការលាគ្នា ជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន ខណៈ Mbappé, Yamal និង Ronaldo ត្រៀមលេង World Cup លើកក្រោយ

ទីក្រុង Manchester ៖យោងតាមការចេញផ្សាយ ពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា ឱកាសចុងក្រោយក្នុងការទស្សនា កីឡាករបាល់ទាត់ឆ្នើមអាហ្សង់ទីន Lionel Messi លេងឲ្យក្រុមជម្រើសជាតិអាហ្សង់ទីន ខណៈកីឡាករ
Kylian Mbappé កីឡាករ Lamine Yamal និងកីឡាករ Harry Kane នឹងបង្ហាញសមត្ថភាពម្តងទៀត មុនពេលពានរង្វាន់ Ballon d’Or ត្រូវបានប្រកាស។

ការបន្តស្វែងរកគ្រាប់បាល់ឲ្យបាន ១,០០០ គ្រាប់ក្នុងអាជីពរបស់កីឡាករបាល់ទាត់ឆ្នើម Cristiano Ronaldo និង កីឡាករបាល់ទាត់ឆ្នើម Erling Haaland នឹងបន្តបង្ហាញទម្រង់លេងដ៏អស្ចារ្យតាមបែបរបស់គាត់។ ការប្រកួតបាល់ទាត់អន្តរជាតិបានត្រឡប់មកវិញហើយក្រោយព្រឹត្តិការណ៍ World Cup ហើយកំពូលតារាបាល់ទាត់នានាត្រៀមខ្លួនរួចរាល់ដើម្បីបង្ហាញសមត្ថភាពម្តងទៀត។

កីឡាករបាល់ទាត់ឆ្នើម Messi បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិនៅខែនេះ គ្រោងនឹងលាគ្នាជាមួយការបង្ហាញខ្លួនជាលើកចុងក្រោយនៅក្នុងការប្រកួតមិត្តភាពនៅថ្ងៃទី ៦ ខែតុលា ទល់នឹងក្រុម Benin ក្នុងទីក្រុង Buenos Aires។

បុរសដែលមនុស្សជាច្រើនចាត់ទុកថា ជាកីឡាករដ៏អស្ចារ្យបំផុតមិនធ្លាប់មានរូបនេះ បានស្រក់ទឹកភ្នែក បន្ទាប់ពីអាហ្សង់ទីនបានបាត់បង់តំណែងជើងឯក World Cup ដោយចាញ់អេស្ប៉ាញ ១-០ នៅវគ្គផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន MetLife។ ក្តីសុបិនរបស់គាត់ក្នុងការឈ្នះពានរង្វាន់ជាប់ៗគ្នា និងដើរតាមគន្លងរបស់តារាឆ្នើមប្រេស៊ីល Pele បានបញ្ចប់ទៅដោយភាពខកចិត្តយ៉ាងខ្លាំង។ ក្នុងវ័យ ៣៩ ឆ្នាំ វាត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថា នេះនឹងជាការបង្ហាញខ្លួនចុងក្រោយរបស់គាត់នៅលើឆាកបាល់ទាត់ដ៏ធំបំផុត។

ការចូលនិវត្តន៍របស់លោក Messi មិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលប៉ុន្មានទេ ទោះបីជាលោកមានទម្រង់លេងដ៏អស្ចារ្យនៅ World Cup ក៏ដោយ ហើយការលាគ្នាជាមួយអ្នកគាំទ្រក្នុងស្រុកនឹងផ្តល់ឱកាសឲ្យលោកបញ្ចប់អាជីពយ៉ាងអស្ចារ្យ។

ប្រធានសហព័ន្ធកីឡាបាល់ទាត់ អាហ្សង់ទីន លោក Claudio Tapia បាននិយាយថា វាគឺជាការលាគ្នាដែលសក្តិ សមសម្រាប់គាត់។ ខណៈកីឡាករ Messi កំពុងនិយាយពាក្យលា កីឡាករឆ្នើមជំនាន់ក្រោយកំពុងប្រកួតប្រជែង យ៉ាងខ្លាំងក្លាដើម្បីដណ្តើមតំណែងរបស់គាត់ជាកីឡាករឆ្នើមបំផុតរបស់ពិភពលោក។

Mbappé, Yamal និង Kane គឺជាបេក្ខភាពដ៏លេចធ្លោ ក្នុងការឈ្នះពានរង្វាន់ Ballon d’Or ដែលផ្អែកលើទម្រង់លេងរហូតដល់ និងរួមទាំងព្រឹត្តិការណ៍ World Cup ផងដែរ។ ប៉ុន្តែការប្រកួតអន្តរជាតិនេះ ជាឱកាសមួយទៀតសម្រាប់បេក្ខភាពនាំមុខទាំងនោះ ក្នុងការបង្ហាញទេពកោសល្យរបស់ពួកគេ។ លោក Messi ក៏ស្ថិតក្នុងចំណោមបេក្ខភាព​ ដែលត្រូវបានជ្រើសរើសផងដែរ៕

Most Popular

To Top