កីឡា

កីឡាការិនីអត្តពលកម្មសឆ្នើម Wu Yanni ស្វែងរកឱកាសស្តារមុខមាត់ឡើងវិញ ក្នុងព្រឹត្តិការណ៍ Asian Games

ចិន៖កីឡាការិនីអត្តពលកម្មសឆ្នើម Wu Yanni បានត្រឡប់មកចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Asian Games លើវិញ្ញាសារត់ប្រណាំងរំលងរបាំង ១០០ ម៉ែត្រនារី ដោយមានគោលដៅដណ្តើមមេដាយមាស បន្ទាប់ពីធ្លាប់ជួបហេតុការណ៍ដ៏ គួរឲ្យសោកស្តាយ នៃការត្រូវបានដកសិទ្ធិក្នុងវគ្គផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍លើកមុន យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។

កីឡាការិនីអត្តពលកម្មសឆ្នើម Wu និង មិត្តរួមក្រុមរបស់នាង គឺ Lin Yuwei នឹងតំណាងឲ្យប្រទេសចិនក្នុងការប្រកួតនេះ ដោយការប្រកួតជម្រុះនឹងធ្វើឡើង នៅថ្ងៃសៅរ៍ ហើយវគ្គផ្តាច់ព្រ័ត្រនឹងប្រព្រឹត្តទៅនៅថ្ងៃបន្ទាប់ ។ នេះគឺជាការចូលរួមលើកទី៣ របស់កីឡាការិនី Wu ក្នុងព្រឹត្តិការណ៍កីឡាថ្នាក់ទ្វីបនេះ បន្ទាប់ពីព្រឹត្តិការណ៍ឆ្នាំ ២០១៨ នៅប្រទេសឥណ្ឌូនេស៊ី និងព្រឹត្តិការណ៍ឆ្នាំ ២០២២ នៅទីក្រុង Hangzhou។

នាងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Asian Games ឆ្នាំ ២០២៦ នេះ ដោយមានកំណត់ត្រាពេលវេលាល្អបំផុតប្រចាំរដូវកាលគឺ ១២,៩៩ វិនាទី ដែលសម្រេចបានបន្ទាប់ពីឈ្នះជើងឯកថ្នាក់ជាតិនៅខេត្ត Shandong កាលពីចុងខែមិថុនា។

ការប្រកួតនោះ នាងបានយកឈ្នះ Lin ដោយភាពប្រកៀកប្រកិតត្រឹមតែ ០,០១ វិនាទីប៉ុណ្ណោះ ទោះបីជាត្រូវរត់ទល់នឹងខ្យល់បក់មកពីមុខក្នុងល្បឿន ០,៧ ម៉ែត្រក្នុងមួយវិនាទីក៏ដោយ ។ ទោះជាយ៉ាងណាក៏ដោយ កំណត់ត្រាល្អបំផុតប្រចាំរដូវកាលបច្ចុប្បន្នរបស់នាង នៅតែយឺតជាងកំណត់ត្រាល្អបំផុត ផ្ទាល់ខ្លួនរបស់នាងដែលមាន ១២,៧៤ វិនាទី ដែលនាងបានបង្កើតឡើងកាលពីខែមិថុនា ឆ្នាំ ២០២៤៕

Most Popular

To Top