កូរ៉េ៖ ខណៈអ្នកគាំទ្រកូរ៉េជាច្រើននាក់ កំពុងបារម្ភពី Minhyun ព្រោះលឺថាតារារូបនេះបានឆ្លងវីរុស Corona នោះ ផលិតPledis Entertainment បានចេញបកស្រាយផ្លូវការហើយ ទាក់ទងព័ត៌មាននេះ ។
ខណៈវីរុសរលាកសួត Corona ឬ Covid19 កំពុងរាតក្បាតក្នុងប្រទេសកូរ៉េខាងត្បូងធ្វើមនុស្សគ្រប់គ្នាមានការភ័យខ្លាចនោះ ស្រាប់តែលេចលឺថាតារាចម្រៀង Minhyun សមាជិកក្រុម NU’EST បានឆ្លងជម្ងឺនេះ ដែលការផ្សព្វផ្សាយនេះ បានធ្វើអោយអ្នកគាំទ្រព្រួយកាន់តែខ្លាំងពីសុវត្ថិភាព ហើយថ្ងៃនេះផងដែរអ្នកធ្វើការ ក្នុងផលិតកម្ម Pledis ជាអ្នកតំណាងបានប្រកាសហើយថា Minhyun មិនបានឆ្លងជម្ងឺនេះទេក្រោយឆ្លងកាត់ការធ្វើតេស្ត ។
លោក Minhyun ត្រូវសង្ស័យថាបានឆ្លងវីរុស Covid 19 ក្រោយពេលត្រឡប់មកពីចូលរួមកម្មវិធីបង្ហាញម៉ូដ Milan Fashion Week នៅប្រទេសអុីតាលីជាមួយតារាកូរ៉េល្បីៗ ច្រើនទៀតដូចជានាង Song Hye Kyo , លោក Park Min Young , Chungha , IU ហើយក្នុងនោះដែរជំនួយការ២ នាក់របស់ Chungha ត្រូវពិនិត្យឃើញថាបានឆ្លងវីរុសCovid 19 នេះ ៕ ដោយ៖ ទូច សុខលីដា