កូរ៉េ:តារាចម្រៀងរ៉េបដ៏សិចស៊ីរបស់ផលិតកម្ម P-Nation នាង Jessi នឹងហក់ចូលវិស័យ ភាពយន្តលើកជាដំបូងក្រោយប្រឡូកក្នុងវិស័យចម្រៀងបានមួយរយៈ ។
ព័ត៌មានពីកាសែតកូរ៉េAllkpopបានអោយដឹងនៅថ្ងៃទី១៦ ខែមិនានេះថាភាពយន្តដំបូងដែល តារាចម្រៀងរ៉េបវ័យ៣១ឆ្នាំJessi បានចូលរួមសម្តែងនេះមានចំណងជើងថា” Somehow Family” ជាប្រភេទរឿងកំប្លែងរបស់ទូរទស្សន៍ TV Chosun និយាយពីសមាជិកគ្រួសារធំមួយដែលរស់នៅជុំគ្នា ហើយភាពយន្តនេះនឹងចាក់នៅថ្ងៃ២៩ ខែមិនានេះ ។
តារាចម្រៀងរ៉េបកូរ៉េដែលមានដើមកំណើតនៅទីក្រុងញូវយ៉ក Jessi បានត្រឡប់មកប្រទេសកូរ៉េពេលនាងមានអាយុ១៥ឆ្នាំ និងចាប់ផ្តើមប្រឡូកក្នុងវិស័យចម្រៀងរ៉េបតាំងពីឆ្នាំ ២០១៥ មកម្លេះ ហើយនាងជឿជាក់ថាខ្លួននឹងជោគជ័យក្នុងអាជីពតារាសម្តែងក្នុងរឿងដំបូងនេះ ៕