កូរ៉េ៖ តារាចម្រៀងរូបស្រស់ Tzuyu សមាជិកក្រុមចម្រៀង Twice បានទៅលេងស្រុកកំណើតនៅតៃវ៉ាន់ខណ: តន្ត្រីរបស់ក្រុមទាំងមូលត្រូវ បានលុបចោលព្រោះការរីករាលដាល នៃជម្ងឺ Covid 19 ។
អំឡុងពេលសម្រាកមួយ រយៈនេះ Tzuyu បានបង្ហោះរូបថតក្នុងបណ្តាញសង្គមផ្ទាល់ខ្លួន បង្ហាញប្រាប់អ្នកគាំទ្រថា នាងសុខសប្បាយថែមទាំងបង្ហោះ អាហារឆ្ងាញ់ ដែលនាងញ៉ាំទៀតផង ក្នុងនោះ Tzuyu បញ្ជាក់ដែរថា បានទៅលេងផ្ទះលើកនេះ នាងសំងំក្នុងផ្ទះដាច់ពីសាច់ញាតិអស់ ១៤ ថ្ងៃរួចក៏ហោះហើរមក កូរ៉េខាងត្បូងវិញតែម្តង ព្រោះខ្លាចថាខ្លួនអាចឆ្លងជម្ងឺ Covid 19 ។ ជាមួយរូបថតញាំអាហារឆ្ងាញ់ៗ Tzuyu បានសរសេរថា “ នៅទីនេះសប្បាយញ៉ាំណាស់តែខ្ញុំមិនបានធ្វើវាខ្លួនឯងទេ ! អ្នកទាំងអស់គ្នាសុខសប្បាយទេ សង្ឈឹមជួបគ្នាឆាប់ៗ” ។
Tzuyu ត្រូវគេដឹងថា នឹងត្រឡប់មកប្រទេសកូរ៉េវិញ ក្នុងពេលវេលា ដ៏ជាក់លាក់មួយ ហើយទាក់ទង និងការវិល ត្រឡប់មកកូរ៉េវិញ គ្រួសារនាងមិនសូវ បារម្ភពីបញ្ហាជម្ងឺ Covid19 ខ្លាំងពេកទេព្រោះជឿថា ក្រុមហ៊ុន របស់នាងយកចិត្តទុកដាក់ខ្ពស់ ចំពោះក្រុមការងារណាស់ ៕
ដោយ: ទូច សុខលីដា