វ៉ាស៊ីនតោន៖អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យវ៉ាស៊ីនតោន បានបង្កើតកម្មវិធីថ្មីដែល មានឈ្មោះថា Smart Speakers ស្រដៀងឧបករណ៍ Echo របស់ក្រុមហ៊ុន Amazon ដើម្បីជួយឪពុកម្តាយតាមដាន ដង្ហើមរបស់ទារក នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ឧបករណ៍នេះមានឈ្មោះថា BreathJunior កម្មវិធីពិសោធន៍នឹងអាចវាស់អត្រា នៃការដកដង្ហើមរបស់ទារក និងរករោគសញ្ញានៃការគេងមិន តាមរយៈដកដង្ហើម។ ដំបូងក្រុមនេះបានធ្វើតេស្តិ៍លើឧបករណ៍ដែល មានទារក៥នាក់នៅក្នុងអង្គភាព ថែទាំទារកទើបនឹងកើតនៅ មន្ទីរពេទ្យមួយក្នុងរដ្ឋធានីវ៉ាស៊ីន តោន។
នេះបើយោងតាមរបាយការណ៍ពី MIT Tech Reviewថា ក្រុមការងារគ្រោង នឹងបញ្ចេញកម្មវិធីនេះជាផលិតផលពាណិជ្ជកម្មមួយ តាមរយៈក្រុមហ៊ុន Sound Life Sciences ប៉ុន្តែដំបូងពួកគេនឹងបង្ហាញលទ្ធផល នៃការសាកល្បងនៅ MobiCom នៅក្នុងសន្និសីទប្រចាំឆ្នាំ ស្តីពីកុំព្យូទ័រចល័តនារដ្ឋ Los Cabos ប្រទេសម៉ិកស៊ិក៕ ដោយ៖លី ភីលីព