កីឡា

លោក ចាប រតនា ទទួលស្វាគមន៍លោកស្រី Farahiza Razali មន្ត្រីលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡា សាកលវិទ្យាល័យអាស៊ាន

ក្រុងតាខ្មៅ៖ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ លោក ចាប រតនា អនុនាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា តំណាងនាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស និស្សិត និង នាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា បានទទួលស្វាគមន៍ លោកស្រី Farahiza Razali ដែលជាមន្ត្រីលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាសាកលវិទ្យាល័យអាស៊ាន ដែលអញ្ជើញមកចូលរួមចាត់ចែង និងសម្របសម្រួលការងារពាក់ព័ន្ធនានា មុនកិច្ចប្រជុំក្រុមប្រឹក្សាកីឡា សាកលវិទ្យាល័យអាស៊ាន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ។

ការទទួលមន្ត្រីរូបនេះ មានគោលបំណងពង្រឹងកិច្ចសហការនិងសម្របសម្រួលការងាររវាងស្ថាប័នពាក់ព័ន្ធ ដើម្បីធានាឱ្យកិច្ចប្រជុំប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាព ព្រមទាំងជំរុញការងារត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣ ឆ្នាំ២០២៨ នៅព្រះរាជាណាចក្រកម្ពុជា ឱ្យទទួលបានជោគជ័យ៕
ដោយ៖លី ភីលីព

Most Popular

To Top