សិល្បៈ និង កម្សាន្ត

ឡូ​យ​មែន ! ថ្ងៃខួប Kim Kardashian ត្រូវប្អូនស្រីផាត់មុខឲ្យ ឡើងស្អាតប្លែកតែម្តង

ខ្សែ​ការពារ​ Roma ដែល​ខ្ចី​ជើង​ពី​បិសាច​ក្រហម Chris Smalling បាន​សម្ដែង​ការ​មិន​ពេញ​ចិត្ត បន្ទាប់​ពី​​អាជ្ញាកណ្ដាល​​សម្រេច​ផ្ដល់​បាល់​ប៉េណាល់ទី​ទៅ​ឲ្យ​ក្រុម Monchengladbach ពេល​ដែល​បាល់​ប៉ះ​មុខ​របស់​គេ។

កាល​ពី​ខែ​តុលាថ្មីៗនេះ ​Kim Kardashian West ​និង​ក្រុម​គ្រួសារ​បាន​ប្រារព្ធ​ពិធី​ខួប​កំណើត​ឈាន​ចូលវ័យ​៣៩​របស់​ខ្លួន។តារា​ដ៏​មាន​ប្រជា្របិយភាព​រូបនេះ​ក៏​បាន​បង្ហោះ​ជា​វីដេអូឃ្លីបជាមួយ​ប្អូន​ស្រី​របស់​នាង​គឺ ​Kylie Jenner ​ក្នុង​ Instagram Story ​របស់​ខ្លួន​ដែល​បង្ហាញ​ពី​ការ​តុបតែង​ខ្លួន​មុន​ពេល​ពិធី​ខួប​កំណើត​ចាប់ផ្តើម។

តាមរយៈ ​Story​ នោះ​ផង​ដែរ​ ​Kim បាន​ប្រាប់​ទៅ​កាន់​អ្នក​តាមដាន​ថា​ “ខ្ញុំ​មាន​អ្នក​ផាត់​មុខ​ដ៏​ពិសេស​ម្នាក់​សម្រាប់​ខួប​កំណើត​របស់​ខ្ញុំ”​​ ហើយ​ស្រប​ពេល​នោះ​ក៏​សង្កេត​ឃើញ​ថា​នាង​ត្រូវ​បាន​លើក​សក់​បួង​ហើយ​ចំណែក​មុខ​វិញ​ត្រូវ​បាន​ផាត់​បែប​ធម្មជាតិ​រួម​ជាមួយ​ក្រែម​ពណ៌​សាច់​ (nude) មើល​ទៅ​ស្រស​ស្អាត​គួរ​អោយ​គយគន់។

Kim ​​ក៏​បាន​បង្ហោះ​ជា​រូបភាព​ខ្លះៗ​ដែល​បង្ហាញ​ពី​ទិដ្ឋភាព​ដ៏​ស្រស់​បំព្រង​នៃ​ពិធី​ខួប​កំណើត​សាមញ្ញ​របស់​នាង​​ដែល​មាន​ការ​តុបតែង​យ៉ាង​ប្រណីត​នៅ​លើ​តុ​វែង​មួយ​​​ ​ហើយក្នុង​នោះ​មាន​ទាំង​ប៉ោង​ៗលម្អ​និងមាន​ពាក្យ​ថា​ ​” រីករាយ​ថ្ងៃ​ខួប​កំណើត​ Kim” ទៀត​ផង​៕​

ប្រភព៖news.sabay.com.kh

Most Popular

To Top