បរទេស៖ក្រុមហ៊ុនការពារជាតិ សហរដ្ឋអាមរិក ឈ្មោះ Raytheon Co. នៅពេលថ្មីៗនេះ បានធ្វើការប្រកាស អំពីការបញ្ជូនឲ្យកងកម្លាំង ការពារដែនអាកាសសហរដ្ឋអាមេរិក នូវប្រព័ន្ធអាវុធឡាស៊ែមានថាមពលខ្ពស់ ដំបូង ដើម្បីប្រើប្រាស់ប្រឆាំងការគម្រាម កំហែងពីកូនដ្រូដនានា។
យោងតាមសេចក្តីរាយការណ៍ មួយ ដែលចេញផ្សាយ នៅរាត្រីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ បានឲ្យដឹងថា ក្រុមហ៊ុនការពារជាតិ សហរដ្ឋអាមេរិកនេះ បាននិយាយប្រាប់ថា ប្រព័ន្ធអាវុធទំនើបនេះ នឹងត្រូវយកទៅធ្វើតេស្តសាកល្បង ក្នុងការដាក់ពង្រាយប្រើប្រាស់លើដែន សមុទ្រក្នុងរយៈពេលមួយឆ្នាំ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Raytheon បានទទួលកុងត្រា មានទំហំទឹកប្រាក់ ២៣,៨លានដុល្លារ នៅក្នុងខែសីហា ដើម្បីបង្កើតប្រព័ន្ធអាវុធឡាស៊ែថាមពលខ្ពស់ ក៏ដូចជាកុងត្រា ១៦លានដុល្លារ សម្រាប់ប្រព័ន្ធប្រឆាំង កូនដ្រូនមីក្រូវ៉េវ ដែលគេស្គាល់ថា Phaser៕ ប្រែសម្រួល៖ប៉ាង កុង