នៅពេល iPhone ជំនាន់ថ្មីបានប្រកាសចេញ គណនី Apple Support របស់ Apple ផ្ទាល់ បានបញ្ចេញវីដេអូខ្លីមួយ បង្ហាញអំពីវិធីដ៏ងាយស្រួលបំផុត ក្នុងការផ្ទេរទិន្នន័យពី iPhone ចាស់ទៅកាន់ iPhone ថ្មី។
ជំហានដែលត្រូវអនុវត្តន៍ តាមមានដូចខាងក្រោមនេះ៖
-បើកទូរសព្ទថ្មីរបស់អ្នក រួចដាក់វានៅក្បែរ iPhone ចាស់
-នៅពេលផ្ទាំង Quick Start លោតលើ iPhone ចាស់ ចុចលើពាក្យ “Continue”
-នៅពេលមានរូបភាពចលនាបង្ហាញលើ iPhone ថ្មី ចាប់ផ្ដើមស្កេនវាដោយ ប្រើកាមេរ៉ាក្រោយរបស់ iPhone ចាស់
-បន្ទាប់មកបញ្ចូលលេខកូដនៃ iPhone ចាស់ ចូល iPhone ថ្មី
-កំណត់ FaceID ឬ TouchID លើ iPhone ថ្មី
-ចុងក្រោយចុចលើពាក្យ “Transfer from iPhone” ដើម្បីចាប់ផ្ដើមផ្ទេរទិន្នន័យទាំងអស់
-អំឡុងពេលផ្ទេរត្រូវតែទុក iPhone ទាំងពីរឲ្យនៅក្បែរគ្នា និងត្រួតពិនិត្យមើលថាមពលថ្មផង
បញ្ជាក់ដែរថាដំណើរការផ្ទេរនេះ អាចធ្វើទៅបានលុះត្រាតែ iPhone ចាស់របស់អ្នកមានដំឡើង នូវប្រព័ន្ធប្រតិបត្តិការ iOS 12.4 ឡើងទៅ ហើយនៅលើ iPhone ចាស់ត្រូវបើកទាំង Wi-Fi និង Bluetooth៕
ប្រភព៖ Sabay