ការបើកសម្ពោធ Apple Amsterdam ជាថ្មីម្តងទៀតធ្វើឲ្យ Apple Store ដ៏ចំណាស់មួយនេះជាប់ចំណាត់ថ្នាក់លំដាប់ពិភពលោក គឺជាហាងដែលមានភាពច្នៃប្រឌិតខ្ពស់ និងមានផាសុកភាព ធ្វើឲ្យអតិថិជនចូលក្នុងហាង ហាក់បីដូចជានៅក្នុងសណ្ឋគារលំដាប់ផ្កាយ ៥ ដូច្នេះដែរ។
Apple Store នៅប្រទេសហូឡង់ដែលពីមុនឈ្មោះថា Apple Den Haag បានបើកតាំងពី ៧ ឆ្នាំមុន ប៉ុន្តែត្រូវបានរុះរើនិងជួសជុលផ្នែកខ្លះឡើងវិញកាលពីខែមីនាកន្លងទៅ ហើយការងារនោះទើបនឹងបញ្ចប់ទៅជោគជ័យម្សិលមិញនេះ៕ ប្រភព៖ news.sabay.com.kh