វ៉ាស៊ីនតោន៖ រដ្ឋបាលលោក ត្រាំ បានឲ្យដឹងថាសហរដ្ឋអាមេរិកនឹងមិនចូលរួមកិច្ចប្រឹងប្រែងជាសកលជាមួយអង្គការសុខភាពពិភពលោក (WHO) ដើម្បីអភិវឌ្ឍផលិត និងចែកចាយវ៉ាក់សាំងការពារជំងឺកូវីដ- ១៩ ប្រកបដោយសមធម៌នោះទេ។
ប្រទេសចំនួនជាង ១៧០ កំពុងពិភាក្សា ដើម្បីចូលរួមក្នុងកម្មវិធីគាំពារសុខភាពសកល (COVAX) ដែលជាគំនិតផ្តួចផ្តើមជាសកលធ្វើការជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំង ដើម្បីផ្តល់លទ្ធភាពដល់បណ្តាប្រទេស ដែលទទួលបានវ៉ាក់សាំង ដែលមានសុវត្ថិភាព និងប្រសិទ្ធភាព។
ទោះយ៉ាងណាអ្នកនាំពាក្យសេតវិមានលោកស្រី Judd Deere បានឲ្យដឹងថាសហរដ្ឋអាមេរិក នឹងមិនចូលរួមដោយសារតែមានការចូលរួមពីអង្គការសុខភាពពិភពលោកហើយ“ នឹងមិនត្រូវបានរារាំងដោយអង្គការពហុភាគីឡើយ”៕ ដោយ ឈូក បូរ៉ា