ព័ត៌មានអន្តរជាតិ

អាមេរិក ដាក់ទណ្ឌកម្មថ្មីលើ មន្ត្រីតុលាការអន្តរជាតិ ដែលព្យាយាមស៊ើបអង្កេត ករណីពាក់ព័ន្ធនឹងអាមេរិក

បរទេស៖រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo នៅថ្ងៃព្រហស្បតិ៍នេះបានប្រកាសថាសហរដ្ឋអាមេរិកនឹង ដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់នៃតុលាការ អន្តរជាតិ ICC សម្រាប់ការស៊ើបអង្កេតរបស់ពួកគេគោលដៅ លើបុគ្គលជនជាតិអាមេរិកមួយចំនួន។

លោក Pompeo បាននិយាយថាសហរដ្ឋអាមេរិក នឹងដាក់ទណ្ឌកម្មនេះទៅលើព្រះរាជអាជ្ញា ICC លោក Fatou Bensouda និងលោក Phakiso Mochochoko ប្រធានផ្នែក ភាពយុត្តិធម៍និងសហប្រតិបត្តិការនៃ ICC ដោយសារតែមកដល់ពេលនេះ ICC នៅតែបន្តផ្តោតគោលដៅមកលើជនជាតិអាមេរិកដដែល។

លោក Pompeo បានបញ្ជាក់ទៀតដែរថា ទីក្រុងវ៉ាស៊ីនតោនមិនបានផ្តល់សច្ចាប័នលើលក្ខន្តិកៈ នៃ ICC និងនឹងមិនអត់ធ្មត់ចំពោះ ការប៉ុនប៉ងខុសច្បាប់របស់ខ្លួនក្នុងការដាក់ជនជាតិអាមេរិកទៅក្នុងដែនសមត្ថកិច្ចរបស់ តុលាការនេះឡើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top