កីឡា

កូន​ជា​កត្តា​ធំ​ខ្លាំង​បំផុត ​សម្រាប់ Messi ​មិន​អាច​ចាកចេញ​ពី Barca ​បាន​

​Lionel Messi ​បាន​បញ្ជាក់​រូបគេ ​នឹង​បន្ដ​លេង​រហូត​ដល់​អស់​កុងត្រា​នៅ​ក្រុម FC Barcelona ​ទៀត ​ដែល​នេះ​មាន​ន័យ​ថា​រូបគេ ​នឹង​មិន​ចាកចេញ​ទេ​នា​ពេល​នេះ​។

​ការ​ចេញ​មុខ​មក​បញ្ជាក់​នេះ ​បាន​ធ្វើ​ឱ្យ​គ្រប់​គ្នា​ស្ងប់​ ចិត្ត​ហើយ។ ​ចំពោះ​ការ​មិន​ចាកចេញ​នេះ​ដែរ ​Messi ​បាន​ប្រាប់​ហេតុផល​ជា​ច្រើន ​ដោយ​ក្នុង​នោះ ​ហេតុផល​គ្រួសារ​មើល​ទៅ​ហាក់​ដូចជា​ធំ​ជាង​គេ​សម្រាប់​កីឡាករ​អាហ្សង់ទីន​នេះ ដែល​ពិបាក ​ក្នុង​ការ​ដើរ​ចេញ​ពី​អេស្ប៉ាញ​ខ្លាំង​ណាស់។

​Messi ​បាន​និយាយ​ថា​៖ “ពេល​ខ្ញុំ​និយាយ​ពី​រឿង​ចាកចេញ​ ប្រាប់​ទៅ​ប្រពន្ធ​និង​កូន ​វា​ពិត​ជា drama ​ខ្លាំង​ណាស់។ ​គ្រួសារ​ទាំង​មូល​ចាប់​ផ្ដើម​​យំ ​កូន​របស់​ខ្ញុំ​មិន​ចង់​ចាកចេញ​ពី Barcelona ​ទេ ពួកគេ​មិន​ចង់​ប្ដូរ​សាលា​ឡើយ។ Mateo ​នៅ​តូច ​ហើយ​មិន​ទាន់ ​យល់​ពី​អ្វី​ដែល​ផ្លាស់​ទៅ​កន្លែង​ផ្សេង​ទេ ​ដើម្បី​បង្កើត​ជីវិត​ថ្មី។ Thiago ​ធំ​បន្តិច​ហើយ ​គាត់​បាន​ឮ​រឿង​ខ្លះ​នៅ​តាម​ទូរទស្សន៍ ​ហើយ​មក​សួរ​ខ្ញុំ។ ខ្ញុំ​មិន​ចង់​ឱ្យ​គេ​ដឹង​ពី​រឿង​រ៉ាវ​ ដែល​ត្រូវ​បង្ខំ​ការ​ចាកចេញ​ទេ ​ទៅ​សាលា​រៀន​ថ្មី ​ហើយ​បង្កើត​មិត្ត​ថ្មី។ គាត់​យំ​នៅ​មុខ​ខ្ញុំ ​ហើយ​និយាយ​ថា​សូម​កុំ​ចាកចេញ​អី។ ​ខ្ញុំ​និយាយ​ម្ដង​ទៀត វា​ពិត​ជា​ពិបាក ​ក្នុង​ការ​ចាកចេញ​ណាស់”៕

ប្រភព៖sabay

Most Popular

To Top