Trent Alexander-Arnold ត្រូវបានបោះឆ្នោត ក្លាយជាកីឡាករវ័យក្មេង ឆ្នើមបំផុត ប្រចាំរដូវកាល២០១៩-២០ នៅអង់គ្លេស បន្ទាប់ពីជួយ Liverpool លើកពាន Premier League។
កីឡាករវ័យ២១ឆ្នាំ បានយកឈ្នះ Dean Henderson, Marcus Rashford, Anthony Martial, Mason Greenwood របស់ Manchester United និង Mason Mount, Christian Pulisic របស់ Chelsea។
Arnold គឺជាកីឡាករ Liverpool ដំបូងដែលបានឈ្នះពាន រង្វាន់មួយនេះ ចាប់តាំងពី Steven Gerrard ឈ្នះកាលពីឆ្នាំ២០០១ ។ សម្រាប់២រដូវកាលមុន កីឡាកររបស់ Manchester City ឈ្នះទាំងអស់គឺ Raheem Sterling និង Leroy Sane ។ Trent Alexander-Arnold បានចូលលេងគ្រប់ប្រកួតនៅ Premier League ឲ្យ Liverpool ជួយក្រុមលើកពានជាមួយ៩៩ពិន្ទុ ៕
ដោយ ៖ sabay

