អង់គ្លេស ៖ អ្នកបុរាណវិទូធ្វើការ នៅលើកំពូលភ្នំ Arthur ក្នុង Edinburgh បានរកឃើញអដ្ឋិធាតុ នៃតំបន់ខ្ពង់រាបបុរាណមួយ ដែលបានគិតថា មានអាយុកាលរហូតដល់ ៣,០០០ ឆ្នាំមុនដែលបានសាងសង់ ដោយកុលសម្ព័ន្ធ Votadini នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
ជញ្ជាំងបុរេប្រវត្តិនៅលើភ្នំភ្លើង ដែលផុតពូជត្រូវបានសាងសង់ឡើង ដោយកុលសម្ព័ន្ធ Votadini និងកុលសម្ព័ន្ធCeltic កាលពីយុគសម័យដែក “Iron-Age Celtic” ធ្លាប់រស់នៅភាគអាគ្នេយ៍ ស្កុតឡេន និងភាគឥសានប្រទេសអង់គ្លេស ។ កុលសម្ព័ន្ធ Votadini ក៏ទទួលខុសត្រូវផងដែរ ចំពោះកន្លែងបញ្ចុះសព Traprain Law នៅ East Lothian ត្រូវបានគេគិតថា ជារដ្ឋធានី របស់ពួកគេ ។
ការរកឃើញកន្លែង Traprain Law រួមមានកាក់រ៉ូម៉ាំង មកពីទ្វីបអឺរ៉ុបបង្ហាញថា នៅទីបំផុតកុលសម្ព័ន្ធ Votadini បានបង្កើតភាពរ៉ូមែនទិក ព្រមទំាងបញ្ចូលទៅក្នុងវប្បធម៌ស្កុតឡេនដំបូង។ ការងារជីកនៅផ្នែកខាងជើង នៃភ្នំ Arthur បច្ចុប្បន្នមានលេណដ្ឋានចំនួន ៣ កំពុងត្រូវបានធ្វើឡើងដោយCFA បុរាណវិទ្យាដោយសហការជាមួយបរិស្ថាន ប្រវត្តិសាស្ត្រស្កុតឡេន។
ការជីកមុនៗនៅលើកំពូលភ្នំកម្ពស់២៥០ម៉ែត្របានបង្ហាញជញ្ជាំងថ្មទំហំ៥,៤ម៉ែត្រ និងកម្ពស់១,២ ម៉ែត្រ ហើយម្ខាងនៃកំពូលភ្នំមានច្រាំងថ្ម ចោទតូចជាងបានការពារមួយទៀត។ អ្នកបុរាណវិទ្យា ក៏បានរកឃើញភ័ស្តុតាងថា Votadini បានប្រើប្រាស់ដីមួយផ្នែកលើដីភ្នំ ដើម្បីធ្វើកសិកម្ម ៕ដោយ៖លី ភីលីព


