ព័ត៌មានអន្តរជាតិ

Apple កំពុងស្នើសុំប្រាក់ឈ្នួល ពីអ្នកបង្កើត Fortnite នៅក្នុងជម្លោះ App Store

SEATTLE ៖ ក្រុមហ៊ុន Apple Inc បានដាក់ពាក្យបណ្តឹង ប្រឆាំងនឹងអ្នកបង្កើត Epic Games ដែលបានស្នើសុំថ្លៃឈ្នួល App Store និងថ្លៃការ ខូចខាតផ្សេងៗ និងស្វែងរកបទបញ្ជា ដើម្បីបញ្ឈប់ក្រុមហ៊ុនផលិតហ្គេម ពីប្រតិបត្តិការប្រព័ន្ធទូទាត់ តាមកម្មវិធីរបស់ខ្លួន យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

Apple និង Epic បានឈ្លោះប្រកែកគ្នា តាមផ្លូវច្បាប់ ចាប់តាំងពី ខែសីហា នៅពេលក្រុមហ៊ុនផលិតហ្គេម ដែលមានប្រជាប្រិយភាព បានបង្កើតប្រព័ន្ធទូទាត់ តាមកម្មវិធីរបស់ខ្លួន ដើម្បីចៀសវាងនូវអ្វីមួយ គេហៅថា ការអនុវត្តផ្តាច់មុខ របស់ Apple ។ App Store របស់ Apple តម្រូវឲ្យអ្នកអភិវឌ្ឍន៍ប្រើប្រាស់ប្រព័ន្ធទូទាត់របស់ Apple និងបង់កម្រៃជើងសារ ៣០ភាគយ ។

Apple បានរារាំងសមត្ថភាពរបស់ Epic សម្រាប់ចែកចាយការអាប់ដេត ឬកម្មវិធីថ្មីៗ តាមរយៈ App Store ហើយ Epicបានប្តឹងApple ដោយចោទប្រកាន់ថា App Store របស់ខ្លួនអនុវត្តខុស នឹងច្បាប់ប្រឆាំងនឹង សេចក្តីទុកចិត្ត ។ តុលាការបានអនុញ្ញាត ឲ្យក្រុមហ៊ុន Apple រារាំង Epic ពីការចែក ចាយកម្មវិធីថ្មី ខណៈរឿងក្តីនេះលេចចេញមក ប៉ុន្តែកំណែមានស្រាប់ នៃFortniteនៅតែដំណើរការដដែល ដូចជាប្រព័ន្ធទូទាត់របស់ Epic ។

Appleបាននិយាយថា វានឹងអនុញ្ញាតឲ្យFortnite លើ App Store វិញ ប្រសិន បើ Epic បានដកចេញនូវមុខងារទូទាត់ ដោយផ្ទាល់ដើម្បីអនុលោមតាមកិច្ចព្រមព្រៀង របស់អ្នកអភិវឌ្ឍន៍របស់ខ្លួន ប៉ុន្តែ Epic បានបដិសេធដោយនិយាយថា ការអនុលោមតាមការ ស្នើសុំរបស់ Apple គឺជាការឃុបឃិតជាមួយ Apple ដើម្បីរក្សាសិទ្ធិផ្តាច់មុខ របស់ពួកគេលើការបង់ប្រាក់ ក្នុងកម្មវិធីនៅលើប្រព័ន្ធ iOS៕
ដោយ៖លី ភីលីព

Most Popular

To Top