ព័ត៌មានអន្តរជាតិ

ករណីភ្លើងឆេះព្រៃនៅតំបន់ឆ្នេរសមុទ្រ ប៉ែកខាងលិចអាមេរិក បណ្តាលឲ្យស្លាប់មនុស្សតិចបំផុត០៩នាក់

អាមេរិក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ថា ក្រុមអាជ្ញាធរ បាននិយាយថា កម្លាំងខ្យល់បក់បោកយ៉ាងខ្លាំង ដែលនាំឲ្យអគ្គីភ័យ ឆាបឆេះកាន់តែខ្លាំង ដោយបានដុតបំផ្លាញព្រៃឈើ ជាច្រើនៅក្នុងក្រុងនៅរដ្ឋឆ្នេរសមុទ្រ ប៉ែកខាងលិចសហរដ្ឋអាមេរិក កាលពីថ្ងៃទី១០ កញ្ញា ដោយបានបំផ្លិចបំផ្លាញផ្ទះអស់រាប់រយខ្នង និងបានសម្លាប់មនុស្សអស់តិចបំផុត០៩នាក់ ។

ក្នុងរយៈពេល៤៨ម៉ោងកន្លងទៅនេះ ពលរដ្ឋចំនួន០៤នាក់ បានស្លាប់ដោយសារអគ្គីភ័យ នៅរដ្ឋកាលីហ្វ័រនីញ៉ា ទន្ទឹមនឹងនេះដែរ ពលរដ្ឋ០៤នាក់ទៀតបានស្លាប់នៅរដ្ឋ Oregon និងក្មេងប្រុសម្នាក់អាយុ០១ឆ្នាំបានស្លាប់នៅរដ្ឋធានីវ៉ាស៊ីនតោន ។ ប៉ូលិសបានរាយការណ៍ដូច្នេះ ។ ពលរដ្ឋរាប់ពាន់នាក់ ប្រឈមនឹងការជម្លៀសខ្លួនចេញ ដោយបានដាក់បញ្ជដល់រដ្ឋចំនួន៣ ។

សម្រាប់រដ្ឋ Oregon អគ្គីភ័យដែលបានបង្ក ជាភ្លើងឆេះព្រៃសំខាន់ៗជិត១០០កន្លែងនៅទូទាំងរដ្ឋប៉ែកខាងលិចនេះ ជាមួយគ្នានេះដែរ ក្រុមពន្លត់អគ្គីភ័យប្រមាណ៣.០០០នាក់ ព្យាយាមពន្លត់ភ្លើងដែលកំពុងឆាប ឆេះព្រៃ០៣កន្លែងធំៗ ។

ប៉ូលិសបានបើកការស៊ើបអង្កេត ទៅលើបទឧក្រិដ្ឋ នៅក្នុងករណីភ្លើងឆេះនៅរដ្ឋ Oregon ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top