ព័ត៌មានអន្តរជាតិ

យោធាចិន ហៅអាមេរិក គឺជាការគម្រាមកំហែងធំ បំផុតសម្រាប់សនិ្តភាព ពិភពលោក

បរទេស ៖ សារព័ត៌មានបរទេស នៅថ្ងៃអាទិត្យបានសរសេរថា ក្រសួងការពារជាតិចិន បានថ្លែងរិះគន់ចំៗ ទៅលើរបាយការណ៍ដ៏សំខាន់មួយ របស់សហរដ្ឋអាមេរិក ស្តីពីមហិច្ឆតាយោធារបស់ប្រទេសចិន ដោយនិយាយថា សហរដ្ឋអាមេរិកគឺជាអ្នកបង្កការគំរាមកំហែងធំបំផុត ដល់សណ្តាប់ធ្នាប់អន្តរជាតិ និងសន្តិភាពពិភពលោក។

សេចក្តីថ្លែងការណ៍នេះ ធ្វើឡើង បន្ទាប់ពីការចេញផ្សាយ របាយការណ៍ប្រចាំឆ្នាំ របស់ក្រសួងការពារជាតិ ទៅកាន់សភាស្តីពីការអភិវឌ្ឍនិងគោលដៅយោធាចិន ដែលបាននិយាយថាវានឹងមានផលប៉ះពាល់ធ្ងន់ធ្ងរ ដល់ផលប្រយោជន៍ជាតិសហរដ្ឋអាមេរិក និងសន្តិសុខនៃបទបញ្ជា ផ្អែកលើវិធានអន្តរជាតិ។

អ្នកនាំពាក្យក្រសួងការពារជាតិ លោកវរសេនីយ៍ ឯក Wu Qian បានហៅរបាយការណ៍នេះថា ជាការបំភ្លៃនូវគោលបំណងពិត របស់ប្រទេសចិននិងទំនាក់ទំនង រវាងកងទ័ពរំដោះប្រជាជន និងប្រជាជនចិនចំនួនទាំង ១,៤ ពាន់លាននាក់៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top