អ៊ីតាលី ៖ ការសិក្សាអំពីការផ្ទុះឡើង នៃប្រវត្ដិសាស្ដ្រ នៃមរណភាពខ្មៅ រហូតដល់ជំងឺផ្តាសាយអេស្ប៉ាញ បានព្រមានថា ការកើនឡើង នូវភាពវឹកវរស៊ីវិល ទ្រឹស្ដីមិនពិត និងការរើសអើងជាតិ សាសន៍កើតឡើងជាធម្មតា បន្ទាប់ពីមានការរាតត្បាត ពិភពលោក នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល។
ក្រុមអ្នកស្រាវជ្រាវមកពីប្រទេសអ៊ីតាលី បានវិភាគពីការរាលដាល កាលពីមុនចំនួន៥៧ ករណី ដោយរកឃើញថា ភាពច្របូកច្របល់ពីការផ្ទុះនីមួយៗ មាននិន្នាការធ្វើឲ្យភាពស្ងប់ស្ងាត់ នៃភាពវឹកវរមានស្រាប់ ។ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ការស្រាវជ្រាវនេះអាចពន្យល់ពីមូលហេតុ ចលនាដូចជាសកម្មភាព របស់Greta Thunberg និងរំដោះហុងកុងហាក់ ដូចជាចុះខ្សោយចាប់តាំង ពីមេរោគCOVID-19បានចាប់ផ្តើមវាយលុក ។
ទោះយ៉ាងណាក្រុមនេះ ក៏បានរកឃើញថា រោគរាតត្បាតអាចសាបព្រួសគ្រាប់ពូជ នៃការខ្វែងគំនិតគ្នា នៅពេលក្រោយ ។ នេះអាចកើតឡើងតាមរយៈការប៉ុនប៉ង ដើម្បីស្តីបន្ទោសចំពោះការផ្ទុះឡើង នៃជំងឺលើការធ្វើអន្តោប្រវេសន៍ ឬភាពក្រីក្ររបស់ជនក្រីក្រ ។
ប៉ុន្តែក្នុងពេលជាមួយគ្នានេះជំងឺរាតត្បាត អាចបង្កើនវិសមភាពសង្គមក្នុងពេលដំណាលគ្នា បម្រើជាអ្នកបង្កហេតុដើម្បីធ្វើឲ្យភាពតានតឹង សង្គមកាន់តែធ្ងន់ធ្ងរឡើង។ អ្នកនិពន្ធ និងអ្នកវិទ្យាសាស្ត្រ នយោបាយលោក Massimo Morelli មកពីសាកលវិទ្យាល័យ Bocconi ក្នុងទីក្រុង Milan ប្រទេសអ៊ីតាលីបាននិយាយថា ភាពវឹកវរខាងសង្គម និងខាងផ្លូវចិត្តកើតឡើង ពីការរីករាលដាលកើតមានដល់ការដោះស្រាយទំនាស់នានា នៃសម័យមុនការរាតត្បាត៕ដោយ៖លី ភីលីព