នៅថ្ងៃនេះគ្រូបង្វឹកក្លឹបតោខៀវ Chelsea លោក Frank Lampard បានធ្វើការសារភាពថាជោគជ័យ
ចុះហត្ថលេខាទិញបាន Havertz គឺមានអាថ៍កំបាំងមួយដែលនៅពីក្រោយពិតមែន។
លោក Lampard បានបញ្ជាក់ថា កីឡាករ Timo Werner គឺជាកត្តាដ៏សំខាន់មួយដែលបានជួយឲ្យក្លឹបអាច
ចរចានាំយក Kai Havertz ពី Bayer Leverkusen ក្នុងតម្លៃខ្លួនប្រមាណជា៧០លានផោន។
គួរឲ្យដឹងដែរថា Werner គឺជាកីឡាករចំណូលថ្មីក្នុងចំណោមកីឡាករថ្លៃៗសំខាន់ទាំង៥ររូបដែលបានធ្វើដំណើរមកដល់
Stamford Bridge និងក៏ជាផ្នែកមួយនៃការចាយលុយដល់ទៅ២០០លានផោនរបស់លោក Lampard រដូវ
ក្តៅនេះផងដែរ៕
ប្រែសម្រួល៖ស៊ុនលី