ភ្នាក់ងាររបស់ខ្សែស្លាបវេល Gareth Bale លោក Jonathan Barnett បាននិយាយកាលពីពេលថ្មីៗនេះថា ក្លឹប Tottenham Hotspur អាចនាំ Bale ទៅលេងបាន ដោយសារតែក្លឹបរាជធានីឡុងដុងដើរលឿនជាងក្លឹបផ្សេងមួយជំហាន។
លោកបានលើកឡើងថា៖ ” តាមពិតទៅ រឿងហ្នឹងកើតឡើងចេញពី ការនិយាយគ្នារវាងខ្ញុំ និងប្រធានក្លឹប Spurs លោក Daniel Levy ទេ។ ២នាក់ខ្ញុំនិយាយរឿងច្រើន ហើយពេលដល់រឿងកីឡាករ ខ្ញុំក៏ឲ្យយោបល់លោក Levy រឿង Bale ហ្មងទៅ ” ។
លោកបានបន្តថា៖ ” វាគ្មានវេទមន្ត ឬ អច្ឆរិយអីនោះទេ គ្រាន់តែកើតចេញពីរឿងនិយាយគ្នាធម្មតាប៉ុណ្ណោះ។ ម្យ៉ាងទៀត លោក Levy ចាប់អារម្មណ៍ Bale យូរហើយ មិនមែនទើបតែឥលូវទេ តែមកពីមានបញ្ហា ហើយពេលនេះ ជាពេលសក្ដិសមតែម្ដង ” ។
ពាក្យចចាមអារ៉ាមមួយចំនួនបានឲ្យដឹងថា មិនមែនតែ Spurs មួយទេ ដែលចាប់អារម្មណ៍លើ Bale ពោលគឺមានក្លឹបផ្សេងៗទៀតដូចជា Manchester United ជាដើម៕
ប្រភព៖ sabay