ព័ត៌មានអន្តរជាតិ

ដឹងអត់ថា ប៊ីគីនីដំបូងបំផុត លើលោក ផលិតឡើង នៅពេលណា និងកន្លែងណា?

ប៊ីគីនី ឬជាភាសា អង់គ្លេស Bikini ជាឈុតខោអាវ ក្នុងសំគាល់សម្រាប់មនុស្សស្រី ដែលត្រូវបានគ្រប់គ្នាស្គាល់ និងមានការរចនាម៉ូតច្នៃ ទៅតាមចំណង់ចំណូលចិត្តមនុស្ស តាមតំបន់នានានៅលើពិភពលោក ប៉ុន្តែជឿជាក់ថា មនុស្សភាគច្រើនមិនបានចាប់អារម្មណ៍ទេ ថាវាត្រូវបានផលិតឡើងដោយអ្នកណា និងពេលណានោះទេ។

នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ១៩៤៦ គឺនៅក្រោយពេលតែប៉ុន្មានថ្ងៃ ក្រោយការបាញ់តេស្ត សាកល្បងគ្រាប់បែកអាតូមិក ដ៏មានថាមពលរបស់សហរដ្ឋអាមេរិក ដែលត្រូវបានធ្វើការ បាញ់បង្ហោះឡើង ចេញពីតំបន់មួយ ដែលត្រូវបានគេស្គាល់ ឈ្មោះថាBikini Atollស្ថិតនៅក្នុងតំបន់សមុទ្រប៉ាស៊ីហ្វីក។

គ្រានោះអ្នករចនាម៉ូត ជនជាតិបារាំង ម្នាក់ ដែលមានឈ្មោះLouis Reard បានបើកការបង្ហាញ ដ៏នូវសម្លៀកបំពាក់ដ៏ចម្លែកមួយ ដែលគ្រប់គ្នាមិនដែលនឹងស្រម៉ៃ ដល់នៅឯអាងហែលទឹកដ៏ពេញ និយមមួយ របស់ទីក្រុង ប៉ារីសPiscine Molitorហើយឈ្មោះ របស់វាត្រូវបានបុរសរូបនេះ បានដាក់ឈ្មោះថាBikini ជាអ្វីដែលព័ត៌មាន ដ៏គួរឲ្យចាប់អារម្មណ៍បំផុត របស់ពិភពលោក កាលពីសម័យឆ្នាំនោះ៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top