បរទេស ៖ យោងតាមការ ចេញផ្សាយ របស់កាសែត The USA TODAY នៅថ្ងៃនេះបានសរសេរថា អង្គការណាសា បានធ្វើការបង្ហាញ ផែនការយក្សរបស់ខ្លួនមួយ ដែលមានតម្លៃរហូត ទៅដល់២៨ពាន់ប៊ីលាន ក្នុងគោលបំណង ដើម្បីអាចបញ្ជូនមនុស្ស ទៅដល់ឋានព្រះច័ន្ទសាជាថ្មី ឲ្យបាននា ឆ្នាំ២០២៤ខាងមុខនេះ។
បេសកកម្មដ៏ អស្ចារ្យមួយនេះ នឹងក្លាយទៅប្រវត្តិសាស្ត្រ របស់មនុស្សជាតិ ម្តងទៀតក្នុង ការបញ្ជូនមនុស្ស ទៅដល់ឋានព្រះច័ន្ទជាលើកទី២ បន្ទាប់ពីធ្លាប់ធ្វើបានម្តង ហើយកាលពីឆ្នាំ១៩៧២ ហើយណាសាបានបញ្ជាក់ដែរថា ការវិលត្រឡប់ របស់មនុស្សលោកលើកនេះ នឹងនាំឲ្យមានការសិក្សា ស្រាវជ្រាវ បែបវិទ្យាសាស្ត្រកាន់តែស៊ីជម្រៅ ការផ្តល់ប្រយោជន៍ដល់សេដ្ឋកិច្ច និងក៏ដូចជាជួយជម្រុញឲ្យ មនុស្សជំនាន់ក្រោយកាន់តែប្រឹងប្រែង សម្រាប់ការស្រាវជ្រាវទីអាវកាស។
តាមផែនការនេះ នាឆ្នាំ២០២១ នឹងមានការបង្ហោះយានអាវកាស គ្មានមនុស្សបើកធ្វើដំណើរជុំវិញ ឋានព្រះច័ន្ទ និងបន្ទាប់មកនាឆ្នាំ២០២៣ បេសកកម្មដូចគ្នានេះ ប៉ុន្តែជាមួយនឹងមនុស្ស ជាអ្នកបញ្ជាយានអាវកាស ហើយបន្ទាប់មកនាឆ្នាំ២០២៤ គឺជាពេលវេលាដែលមនុស្ស នឹងអាចជាន់លើកដី នៃភពនេះសាជាថ្មីម្តងទៀត៕
ប្រែសម្រួល៖ស៊ុនលី