វ៉ាស៊ីនតោន៖ មន្រ្តីក្រសួងការ បរទេសបានឲ្យដឹងថា សហរដ្ឋអាមេរិក ប្តេជ្ញាសម្របសម្រួលយ៉ាងជិតស្និទ្ធ ជាមួយកូរ៉េខាងត្បូង ក្នុងការទាក់ទងជាមួយកូរ៉េខាងជើង មួយថ្ងៃបន្ទាប់ពីប្រធានាធិបតី កូរ៉េខាងត្បូងលោក មូន ជេអ៊ីន បានអំពាវនាវឱ្យ មានកិច្ចខិតខំប្រឹងប្រែង អន្តរជាតិ ដើម្បីប្រកាសបញ្ចប់សង្គ្រាមកូរ៉េ។
អ្នកនាំពាក្យក្រសួងការបរទេស សហរដ្ឋអាមេរិក បានប្រាប់ទីភ្នាក់ងារ សារព័ត៌មាន យ៉ុនហាប់ថា“ សហរដ្ឋអាមេរិក និងសាធារណរដ្ឋកូរ៉េ សម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធ លើការខិតខំរបស់យើង ទាក់ទងនឹងកូរ៉េខាងជើង” ។
អ្នកនាំពាក្យរូបនេះ បានបន្ថែមនៅពេលសួរថាតើ សហរដ្ឋអាមេរិក បានចាត់ទុកការប្រកាសអំពីការ បញ្ចប់សង្គ្រាមកូរ៉េ ដែលអាចធ្វើទៅបាននៅពេលនោះថា យើងបានប្តេជ្ញាចិត្តយ៉ាងជិតស្និទ្ធ ដើម្បីធ្វើការឆ្លើយតបជាឯកតោភាគីរបស់យើង ចំពោះប្រទេសកូរ៉េខាងជើង៕
ដោយ ឈូក បូរ៉ា