ព័ត៌មានអន្តរជាតិ

ជប៉ុន គ្រោងបើកព្រំដែន ជាអន្ដរជាតិ នៅខែតុលា ប៉ុន្ដែមិនមែនសម្រាប់ទេសចរ

តូក្យូ៖ ប្រភពពីរដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសជប៉ុនគ្រោង នឹងបន្ធូរបន្ថយការរឹតបន្តឹង ការធ្វើដំណើរ ដែលបានដាក់ដើម្បីទប់ស្កាត់ការ រីករាលដាល នៃមេរោគឆ្លងកូវីដ-១៩ សម្រាប់អ្នកដំណើរបរទេស មកពីជុំវិញពិភពលោក ដោយមិនរាប់បញ្ចូលភ្ញៀវទេសចរ ដែលចាប់ផ្តើមនៅខែតុលា។

ប្រភពបានឲ្យដឹងថា រដ្ឋាភិបាលកំពុងពិចារណា អនុញ្ញាតឱ្យជនបរទេសប្រមាណ ១.០០០ នាក់ចូលក្នុងប្រទេសជារៀងរាល់ថ្ងៃ សម្រាប់រយៈពេល ៣ ខែ ឬយូរជាងនេះ ដោយបង្កើនសមត្ថភាព ធ្វើតេស្តមេរោគ នៅតាមអាកាសយានដ្ឋាន។

បច្ចុប្បន្ននេះប្រទេសជប៉ុន កំពុងដាក់បម្រាមចូលលើប្រទេសចំនួន ១៥៩ និងតំបន់ ក្នុងនោះជនបរទេស ដែលបានទៅតំបន់នោះ ក្នុងរយៈពេល ១៤ ថ្ងៃនៃការមកដល់របស់ពួកគេ ត្រូវបានគេបង្វែរចេញដោយមាន ករណីលើកលែងមួយចំនួន ៕

ដោយ ឈូក បូរ៉ា

Most Popular

To Top