បរទេស៖ ពាក្យស្នើសុំសម្រាប់ការតែងតាំងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀពូទីន សម្រាប់ពានរង្វាន់ណូបែលសន្តិភាព ត្រូវបានទទួលដោយគណៈកម្មាធិការណូបែលនៅទីក្រុងអូស្លូ នៅថ្ងៃទី ១០ ខែកញ្ញា ក្រោយពី ភាគីអាមេរិកបានតែងតាំងប្រធានាធិបតីអាមេរិកដូណាល់ត្រាំ។ នេះបើយោងតាមអ្នកសិក្សានិងអ្នកនិពន្ធលោក Sergei Komkov ដែលបានផ្ញើ អំពាវនាវឱ្យតែងតាំងមេដឹកនាំរុស្ស៊ី។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកនិពន្ធជនជាតិរុស្ស៊ីលោក Sergey Komkov បាននិយាយថា លោកបានផ្ញើសំណើទៅគណៈកម្មាធិការណូបែល សុំតែងតាំងលោកពូទីន សម្រាប់ពានរង្វាន់សន្តិភាពឆ្នាំ ២០២១ ។
លោក Komkov បានប្រាប់សន្និសីទសារព័ត៌មានថា “វាត្រូវបានបញ្ជូននៅថ្ងៃទី ៩ ខែកញ្ញាហើយនៅថ្ងៃទី ១០ ខែកញ្ញា ទីស្នាក់ការគណៈកម្មាធិការណូបែលនៅទីក្រុង Oslo បានទទួលវា”
អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានអត្ថាធិប្បាយនៅថ្ងៃព្រហស្បតិ៍នេះលើសំណើតែងតាំងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀពូទីន សម្រាប់រង្វាន់ណូបែលសន្តិភាពឆ្នាំ ២០២១ ដោយកត់សម្គាល់ថា ល្អណាស់ ប្រសិនបើប្រធានាធិបតីត្រូវបានតែងតាំង ប៉ុន្តែការបរាជ័យពិតជាមិនត្រូវបានគេមើលឃើញថាជាបញ្ហាទេ៕ប្រែសម្រួលៈ ណៃ តុលា