ព័ត៌មានចចាមអារ៉ាម អំពីការចាកចេញ របស់កីឡាករ Dele Alli នៅតែបន្តកើតមានឡើង ចាប់តាំងតែពីកីឡាករអង់គ្លេសរូប នេះត្រូវបានគ្រូបង្វឹកក្លឹប Spurs លោក Jose Mourinho បានដកឈ្មោះចេញ ពីកីឡាករជម្រើសទី១ របស់ក្លឹបមក។
មានក្លឹបជាច្រើន ដែលត្រូវបានសារព័ត៌មានចេញផ្សាយថា Alli នឹងសម្រេចចិត្តផ្ទេរចេញពី Spurs ទៅចូលរួមជាមួយ នឹងប៉ុន្តែក្នុងនោះ Arsenal ក៏ស្ថិតនៅក្នុងបញ្ចី ក្លឹបទាំងនោះផងដែរ ។ អតីតកីឡាករខ្សែប្រយុទ្ធស្លាបម្នាក់ របស់ Arsenal គឺលោក Ray Parlour បានលើកឡើងថាបើ Arsenal នឹងចំណាយលុយ ៥០លានផោនសម្រាប់ Alli មែននោះវាគឺជារឿង ដ៏ល្អបំផុតសម្រាប់ក្លឹប។
ទោះបីជាយ៉ាង ណាក្តី កីឡាករវ័យ២៤ឆ្នាំរូបនេះ មកដល់បច្ចុប្បន្ន នៅមិនទាន់បានចេញ មកធ្វើការឆ្លើយតបណាមួយ អំពីព័ត៌មានចចាមអារ៉ាម ទាំងនោះឡើយ ខណៈដែលពេលវេលាដោះដូរកីឡាករ នៅអង់គ្លេស នឹងត្រូវផុតកំណត់ត្រឹមថ្ងៃទី៥ ខែតុលាខាងមុខនេះហើយ៕
ប្រែសម្រួល៖ស៊ុនលី