កីឡា

បាង កានុន​ ជាបេក្ខជនទី៥ នៃការប្រកួតកីឡា ប្រដាល់គុនខ្មែរ TV5 Boxing Knock-Out Serie by Cellcard

ភ្នំពេញ ៖ ព្រឹត្តិការណ៍ការ ប្រកួតកីឡាប្រដាល់គុនខ្មែរ TV5 Boxing Knock-Out Serie by Cellcard នាយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ នៅសង្វៀនTV5 ព្រែកកំពឹស អ្នកប្រដាល់ បាង នានុន ក្លិបអាណាចក្រប្រយុទ្ធគុនខ្មែរ ជាបេក្ខជនម្នាក់ទៀត ដណ្តើមបានកៅអីឡើងជុំទី២ ។

អ្នកប្រដាល់ បាង នានុន ក្លិបអាណាចក្រប្រយុទ្ធគុនខ្មែរ បានយកឈ្នះអ្នកប្រដាល់ សូដា សុវណ្ណម៉ាយក្លិបគោព្រៃគុនខ្មែរ ដោយពិន្ទុជាឯកច្ឆន្ទ គឺចៅក្រម ទាំង៥រូប សុទ្ធតែផ្ដល់ពិន្ទុ ឲ្យគេឈ្នះគ្រប់ៗគ្នា ។ បាង កានុនគឺជាអ្នកប្រដាល់ទី៥ ដែលបានកក់កៅអី សម្រាប់វគ្គជម្រុះជុំទី២ រីឯ សូដា សុវណ្ណម៉ាយក៏ជាអ្នកប្រដាល់ទី៥ដែរ ខ្ទាតចេញពីការប្រកួត ។
មុនការប្រកួត ចាប់ផ្ដើម សូដា សុវណ្ណម៉ាយ បាននិយាយថា ការប្រកួតនេះគេត្រូវតែឈ្នះជាដាច់ខាតរូបគេ ត្រូវការឡើងទៅប្រកួតវគ្គជម្រុះជុំទី២ទៀត ។ ចំពោះបាង កានុន ក៏បានចំអកវិញថា គេមិនត្រឹមតែត្រូវការឈ្នះប៉ុណ្ណោះទេ តែគេត្រូវការឈ្នះលើឈ្នះហើយ សម្រាប់ជុំទី២ គេមិនខ្វល់ថា គូប្រកួតរបស់គេជានរណាឡើយ គេត្រូវតែប្រកួតយកឈ្នះ ជាដាច់ខាត ។

ការប្រកួទោះបី ជាមានលក្ខណៈតឹងតែង ក៏ពិតមែនតែការវ៉ៃចេញ របស់កានុន ចំគោលដៅបានច្រើនជាង មិនតែប៉ុណ្ណោះនៅទឹកទី៣ កែងរបស់បាង កានុនបានធ្វើឲ្យសូដា សុវណ្ណម៉ាយមានរបួស២កន្លែង គឺលើត្របកភ្នែងស្ដាំ និងថ្ងាស ៕ដោយ៖លី ភីលីព

Most Popular

To Top