បរទេស៖ Squalene ដែលជាសមាសធាតុសរីរាង្គ ដែលប្រមូលបានពីត្រីឆ្លាម ត្រូវបានគេប្រើនៅ ក្នុងវិស័យផ្សេងៗគ្នា រួមទាំងឱសថសាស្ត្រផងដែរ។ វាគឺជាគ្រឿងផ្សំសំខាន់ នៅក្នុងសារធាតុបន្ថែម ដែលត្រូវបានប្រើដើម្បីកែលម្អ ការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំ ទៅនឹងវ៉ាក់សាំង ។ ថ្នាំបន្ថែមដែលមាន មូលដ្ឋានលើ Squalene បច្ចុប្បន្នត្រូវបានប្រើក្នុងការចាក់វ៉ាក់សាំង ដើម្បីការពារភាពខុសគ្នានៃជំងឺផ្តាសាយ និងជំងឺឆ្លងកូរ៉ូណា ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា អង្គការ Shark Allies ដែលជាអង្គការមិនរកប្រាក់ ចំណេញមួយបានផ្តោតលើការស្តារ និងអភិរក្សចំនួនត្រីឆ្លាម បានឱ្យដឹងថា ត្រីឆ្លាមរហូតដល់ទៅ ៥០០ ០០០ ក្បាល អាចត្រូវសម្លាប់ដើម្បីយកទៅ ផលិតវ៉ាក់សាំងការពារមេរោគឆ្លង បង្កឡើងដោយវីរុសកូរ៉ូណា។
ការប៉ាន់ប្រមាណ របស់អង្គការនេះបានបង្ហាញថា ដើម្បីចាក់វ៉ាក់សាំងទៅដល់ប្រជាជន នៅលើពិភពលោកជាមួយ នឹងការចាក់ថ្នាំបង្ការ តែមួយសម្រាប់មេរោកូវីដ ១៩, ត្រីឆ្លាមប្រហែល ២៥០ ០០០ ក្បាល នឹងត្រូវសម្លាប់ ។ ដោយសារការសិក្សាមុន ៗ បាននិយាយថាប្រជាជន ត្រូវការវ៉ាក់សាំង ការពារមេរោគកូវីដ ១៩ ដើម្បីទទួលបានការឆ្លើយតប នៃប្រព័ន្ធភាពស៊ាំមានន័យថា ឆ្លាមកន្លះលានអាចត្រូវបានសម្លាប់ ដើម្បីកម្ចាត់មេរោគកូវីដ១៩ ចេញពីមនុស្សជាតិ៕
ប្រែសម្រួលៈ ណៃ តុលា