ព័ត៌មានអន្តរជាតិ

អាមេរិក-កូរ៉េខាងត្បូង នៅតែប្ដេជ្ញាបន្ដជំរុញ ការរំសាយអាវុធនុយក្លេអ៊ែរ កូរ៉េខាងជើង

សេអ៊ូល៖ ប្រេសិតនុយក្លេអ៊ែរ កំពូលរបស់ប្រទេស បានឲ្យដឹងថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងនៅតែប្តេជ្ញាជំរុញ កិច្ចប្រឹងប្រែងក្នុងការរំសាយ អាវុធនុយក្លេអ៊ែរកូរ៉េខាងជើង និងបង្កើតសន្តិភាពយូរអង្វែងនៅឧបទ្វីបកូរ៉េ តាមរយៈការសន្ទនាជាមួយកូរ៉េខាងជើង ។

សហរដ្ឋអាមេរិក និងសាធារណរដ្ឋកូរ៉េ នៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹង ចំពោះការទូតជាមធ្យោបាយមួយ ដើម្បីឈានទៅរកសន្តិភាព យូរអង្វែងនៅឧបទ្វីបកូរ៉េ ដើម្បីសម្រេចបាននូវការរំសាយ អាវុធនុយក្លេអ៊ែរ នាំមកនូវអនាគតភ្លឺស្វាង សម្រាប់ប្រជាជនកូរ៉េទាំងអស់ និងនាំមកនូវភាពប្រក្រតី នៅសហរដ្ឋអាមេរិក។

ទំនាក់ទំនងរបស់សហរដ្ឋអាមេរិក ជាមួយកូរ៉េខាងជើង នេះបើតាមសម្តី របស់អនុរដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិក លោក Stephen Biegun បានប្រាប់អ្នកយកព័ត៌មាន ដោយសំដៅទៅលើកូរ៉េទាំងពីរ ដោយឈ្មោះផ្លូវការរបស់ពួកគេ គឺសាធារណរដ្ឋកូរ៉េ និងសាធារណៈរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ៕

ដោយ ឈូក បូរ៉ា

Most Popular

To Top