ព័ត៌មានអន្តរជាតិ

យោធារុស្ស៊ី កំពុងតែតាមដាន យ៉ាងយកចិត្តទុកដាក់ ចំពោះការវិវត្តនានា នៅតំបន់ Nagorno-Karabakh

បរទេស ៖ វិមានក្រឹមឡាំង តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃពុធនេះថា យោធារបស់ប្រទេសរុស្ស៊ី កំពុងតែតាមដានយ៉ាង យកចិត្តទុកដាក់ ចំពោះដំណើរវិវត្តនានា ជុំវិញបញ្ហាតំបន់ Nagorno-Karabakh និងបានជំរុញជាថ្មីឲ្យភាគី ទាំងពីរបញ្ចប់អរិភាព ។

ការប្រយុទ្ធគ្នារវាងកងកម្លាំង របស់ប្រទេសអាហ្សែបែហ្សង់ និងកងកម្លាំងបស់ជនជាតិ ភាគតិចអាមេនី បានចូលដល់ថ្ងៃទី៤ នៅថ្ងៃពុធនេះ ក្នុងដំណើរផ្ទុះកម្តៅដ៏ធំបំផុត នៃជម្លោះមានរយៈពេលរាប់ ទសវត្សរបស់ពួកគេ គិតចាប់តាំងពីមានបទ ឈប់បាញ់គ្នាក្នុងឆ្នាំ១៩៩៤មក ។

គួរបញ្ជាក់ថា តំបន់ Nagorno-Karabakh គឺជាតំបន់ដាច់ស្រយាល់មួយ ដែលស្ថិតនៅក្នុងប្រទេស អាហ្ស៊ែបែហ្សង់ ប៉ុន្តែត្រូវបានគ្រប់គ្រងដោយ ជនជាតិភាគតិចអាមេនី និងទទួលបានការទំនុកបម្រុង ពីប្រទេសអាមេនី គឺតំបន់នេះបានបែកចេញពី អាហ្ស៊ែបែហ្សង់ នៅក្នុងសង្គ្រាមមួយកាលពីទសវត្សឆ្នាំ១៩៩០ ប៉ុន្តែវាមិនត្រូវបានប្រទេស ណាមួយទទួលស្គាល់ថា ជាសាធារណរដ្ឋឯករាជ្យនោះទេ ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top