ព័ត៌មានអន្តរជាតិ

អាមេរិក អនុម័តលក់ យន្តហោះ និងមីស៊ីល Patriot ឲ្យស្វីស

បរទេស៖មន្ទីរបញ្ចកោណនៅថ្ងៃពុធសប្ដាហ៍នេះ បាននិយាយប្រាប់ថា ក្រសួងការបរទេសសហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បានអនុម័តយល់ព្រមលក់យន្តហោះចម្បាំងពីរប្រភេទ និងប្រព័ន្ធមីស៊ីល Patriot មួយចំនួនឲ្យទៅប្រទេសស្វីស ស្របពេលដែលប្រទេសនេះ ធ្វើទំនើបកម្មលើយោធារបស់ខ្លួន។ 

នៅថ្ងៃអាទិត្យសប្ដាហ៍មុន សម្លេងឆ្នោតរបស់ប្រទេសអព្យាក្រឹតនេះ បានអនុម័តយល់ព្រមធ្វើប្រជាមតិមួយ អនុញ្ញាតឲ្យរដ្ឋាភិបាលចំណាយប្រាក់៦.៤៦ពាន់លានដុល្លារ លើយន្តហោះថ្មី ស្របពេលដែលខ្លួនស្វះស្វែងធ្វើការផ្លាស់ប្តូរកងយន្តហោះចម្បាំង F/A-18 Hornets ចាស់ចំនួន៣០គ្រឿងរបស់ខ្លួន ដែលនឹងត្រូវសម្រាកឈប់ប្រើប្រាស់ក្នុងឆ្នាំ២០៣០។ 

ក្រៅពីនេះ តាមសេចក្តីរាយការណ៍ ក្រសួងការបរទេសសហរដ្ឋអាមេរិក ក៏បានអនុម័តលក់គ្រឿងបន្លាស់យន្តហោះចម្បាំង F-35A ចំនួន៤០គ្រឿង គ្រាប់ និងការហ្វឹកហាត់ មានទំហំទឹកប្រាក់សរុបប្រមាណ៦.៥៨ពាន់លានដុល្លារ និងយន្តហោះចម្បាំង F/A-18E/F Super Hornet ចំនួន៤០គ្រឿង ព្រមទាំងគ្រឿងបន្លាស់ គ្រាប់ និងការហ្វឹកហាត់ ក៏ដូចជាសម្ភារៈពាក់ព័ន្ធនានានា សរុបទឹកប្រាក់ប្រមាណ៧.៤៥ពាន់លានដុល្លារ៕ ប្រែសម្រួល៖ប៉ាង កុង 

Most Popular

To Top