បរទេស ៖ នៅថ្ងៃព្រហស្បតិ៍ទី១ ខែតុលានេះ រដ្ឋាភិបាល នៃប្រទេសប្រេស៊ីល បានប្រកាសថា ករណីបាត់បង់ជីវិត២៤ម៉ោងចុងក្រោយ ដោយសារកូវីដ១៩ បានកើនឡើង ទៅដល់ ១០៣១ នាក់ហើយ ដែលវាបានធ្វើឱ្យ ចំនួនអ្នកស្លាប់កើនឡើងដល់ ១៤៣៩៥២ នាក់ទៅទូទាំងប្រទេស។
យោងតាមសេចក្តីប្រកាស ដែលត្រូវបានធ្វើឡើងដោយក្រសួង សុខាភិបាលវាជាលើកទី ១ ហើយដែលប្រទេសប្រេស៊ីល បានទទួលលេខមរណភាព ជាង ១០០០ នាក់ក្នុងមួយថ្ងៃគិតចាប់តាំងពីថ្ងៃទី ១៥ ខែកញ្ញា ដែលពេលនោះ មានមនុស្សស្លាប់ ១១១៣ នាក់ ។
ក្នុងនោះផងដែរ ការធ្វើតេស្តបានរកឃើញ ករណីឆ្លងថ្មីមានចំនួន ៣៣៤១៣ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយដូចគ្នាដែល នាំឲ្យករណីដែលបានឆ្លង នៅទូទាំងប្រទេស មានចំនួនរហូតទៅដល់ ៤៨១០៩៣៥នាក់ ៕
ប្រែសម្រួល៖ស៊ុនលី