កីឡា

Henderson សង្ឃឹម រួមរស់ជាមួយនឹង Liverpool ឲ្យបាន៧រដូវកាលទៀត

ប្រធានក្រុមហង្សក្រហម Liverpool កីឡាករសញ្ជាតិ អង់គ្លេស Henderson កំពុងរីករាយយ៉ាងខ្លាំងជាមួយនឹងការឈានចូលមក ដល់វ័យ៣០ឆ្នាំ របស់ខ្លួនហើយបានលើកឡើងថាគាត់នឹងនៅតែអាចបន្តលេងនៅ Anfield ជាច្រើនរដូវកាលទៀត។

Jordan Henderson នៅថ្ងៃនេះបានអះអាងថា ប៉ុន្មានរដូវកាលចុងក្រោយរបស់គាត់ជាមួយនឹងក្លឹបបានទទួលជោគជ័យយ៉ាងខ្លាំងហើយ មានអារម្មណ៍ថាពេលនេះគាត់មានអាយុទើបតែ២៥ឆ្នាំប៉ុណ្ណោះដូចនេះសង្ឃឹមថានឹងនៅតែ អាចលេងនៅទីនេះរយៈពេលយ៉ាងហោចណាស់៧ឆ្នាំទៀត។

គួរឲ្យដឹងដែរថាកុងត្រារបស់គាត់បច្ចុប្បន្ន មានសុពលភាពរហូតទៅដល់ ឆ្នាំ២០២៣ប៉ុន្តែមុននេះគាត់បានលើកពានរង្វាន់ល្បីៗជាច្រើនទៅ ហើយដូចជា Champion League. Club World Cup និងពាន Premier League ផង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top