ព័ត៌មានអន្តរជាតិ

ចិនព្រមានប្រទេស នៅអាស៊ីឲ្យប្រុងប្រយ័ត្ន ចំពោះយុទ្ធសាស្ត្រអាមេរិក

បរទេស ៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នៅថ្ងៃអង្គារនេះ តាមសេចក្តីរាយការណ៍ បានជំរុញប្រទេសនៅអាស៊ី ឲ្យនៅតែមានការប្រុងប្រយ័ត្ន ចំពោះហានិភ័យ នៃយុទ្ធសាស្ត្រ សហរដ្ឋអាមេរិក បង្កកម្តៅការប្រកួតប្រជែង ភូមិសាស្ត្រនយោបាយ នៅដែនសមុទ្រចិនខាងត្បូងនិងផ្នែកផ្សេងទៀត នៃតំបន់ ។

នៅក្នុងអំឡុងសហសន្និសីទ កាសែតមួយជាមួយរដ្ឋមន្ត្រី ការបរទេសម៉ាឡេស៊ី លោក វ៉ាង យី បានមានប្រសាសន៍ថា ទីក្រុងប៉េកាំងនិងសមាជិកសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ គួរតែធ្វើការងាររួមគ្នា ដើម្បីដកចោលការរំខានពីខាងក្រៅ ក្នុងបញ្ហាដែនសមុទ្រចិនខាងត្បូង។

តាមសេចក្តីរាយការណ៍ លោករដ្ឋមន្ត្រីការបរទេសចិន បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើង (ចិននិងម៉ាឡេស៊ី) ទាំងពីរមានទស្សនៈថា សមុទ្រចិនខាងត្បូង មិនគួរជាមូលដ្ឋាន សម្រាប់ការប្រកួតប្រជែង អំណាចដ៏ធំ ពោរពេញដោយនាវាចម្បាំងនោះទេ”៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top